ថ្វីបើបញ្ហាក្លៀកមានក្លិនស្អុយ ហើយខ្មៅស្រអាប់មិនមាន គ្រោះថ្នាក់ដល់សុភាពក៏ដោយ ប៉ុន្តែវាជាក្តីអាម៉ាសមួយ ជាពិសេសមនុស្សស្រីតែម្តង។ ដូច្នេះ ដើម្បីកម្ចាត់បញ្ហានេះ អ្នកពុំចាំបាច់ខំដើររកថ្នាំឯណាឆ្ងាយនោះទេ គ្រាន់តែអនុវត្តតាមវិធីបែបបុរាណ ៣យ៉ាងនេះ ក៏អាចសម្រេចដូចបំណងដែរ។
១.ប្រើប្រាស់ក្រូចឆ្មារ
ក្រោយពេលងូទឹករួច សូមប្រើក្រូចឆ្មារស្រស់ៗមួយចំណិត មកត្រដុសនៅក្នុងក្លៀក ហើយរងចាំ ១៥នាទី ទើបលាងសម្អាតចេញ។ អនុវត្តទៀងទាត់មួយថ្ងៃម្តង មិនយូរទេអ្នកនឹងឃើញពីប្រសិទ្ធភាព។
២.ស្លឹកជីអង្កាម
យកស្លឹកជីអង្កាម ១០មីលីក្រាម ទៅលាងទឹកឲ្យស្អាត រួចបុកឲ្យម៉ត់។ បន្ទាប់មកលាបនៅក្រោមក្លៀក ១៥ ទៅ២០នាទី ទើបលាងសម្អាតចេញ។ អនុវត្តមួយថ្ងៃម្តង រយ:ពេល ១០ថ្ងៃ អ្នកនឹងចាប់ផ្តើម ឃើញប្រសិទ្ធភាពបណ្តើរៗ។
៣.ស្លឹកតែបៃតង
ស្លឹកតែបៃតង ៥ក្រាម និងខ្ញីស្រស់១ចំណិត យកទៅដាំទឹកឲ្យពុះ រួចលើកចុះឲ្យត្រជាក់។ យកទឹកនេះលាបក្រោមក្លៀកមួយថ្ងៃ ២ដង ហើយក្នុងរយ:ពេល ១០ថ្ងៃ អ្នកនឹងឃើញលទ្ធផល។
ចំណាំ៖ ក្រៅពីវិធីទាំងប៉ុន្មាននៅខាងលើនេះ ដើម្បីកាត់បន្ថយក្លិនខ្លួនអាក្រក់ អ្នកគួរតែលាងសម្អាតក្លៀកជាមួយ នឹងសាប៊ូកម្ចាត់បាក់តេរីជាប្រចាំ ហើយឆាប់ប្តូរអាវចេញ នៅពេលបែកញើសច្រើន។ លើសពីនេះ អ្នកគួរតែកំណត់អាហារមួយចំនួនដូចជា ម្ទេស ខ្ទឹមស ខ្ទឹមបារាំង… ព្រោះវាក៏អាចធ្វើឲ្យ អ្នកមានក្លិនខ្លួនមិនល្អដែរ៕