អ្នកជក់បារី ដែលព្យាយាមចង់បោះបង់ ទម្លាប់អាក្រក់របស់ខ្លួន ដូចជា(ការជក់បារី) គួរពិចារណាបង្កើនការ ទទួលទានផ្លែឈើ ព្រោះការសិក្សាដែលចុះផ្សាយថ្មីៗ ក្នុងព្រឹត្តិបត្រការស្រាវជ្រាវពីនីកូនីន នោង ថ្នាំជក់ បានបង្ហាញឲ្យឃើញថា អ្នកដែលទទួលទានអាហារសុខភាពល្អ មានទំនោរផ្តាច់បារី និងថ្នាំជក់ បានយូរដល់ទៅ ៣ដង។
ក្នុងការសិក្សាស្រាវជ្រាវ ដែលបានធ្វើការស្ទាប់ស្ទង់ អ្នកជក់បារី ចំនួន ១០០០នាក់ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ នៅងាមេរិក អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលទទួលទានបន្លែ ផ្លែឈើច្រើន មានទំនោរ៣ដង ក្នុងឈប់ជក់បារី រយៈពេលយ៉ាងតិច ៣០ថ្ងៃ ក្នុងកិច្ចសម្ភាសន៍បន្តបន្ទាប់ ក្នុងរយៈពេល ១៤ខែក្រោយមកនោះ។
ម្យ៉ាងវិញទៀតអ្នកចក់បារី ដែលទទួលទានបន្លែ នឹងផ្លែឈើជាប្រចាំអាច ជក់បារីបានតិចក្នុង១ថ្ងៃ និងធ្វើតេស្តទៅមានកំរិតនីកូទីន ទាបផងដែរ។ លើសពីនេះ ការសិក្សាក៏បានលើកឡើង នូវការពន្យល់ជាច្រើនផ្សេងទៀត ពាក់ព័ន្ធទៅនឹងការសិក្សាដូចជាចំនុចមួយ ធ្វើការប៉ាន់ស្មានថា អាហារពពួកសាច់ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងជាតិស្រវឹងអាចជំរុញ រសជាតិរបស់ថ្នាំជក់ ខណៈដែលបន្លែនឹងផ្លែឈើអាច បន្ថយរសជាតិរបស់ថ្នាំជក់បាន។
ជាមួយគ្នានេះដែរក្រុមអ្នកស្រាវជ្រាវបាន និយាយថា កាកសសៃអាហារខ្ពស់ ក្នុងបន្លែ និងផ្លែឈើ អ្នកជក់បារីពេលខ្លះ ច្របូកច្របល់រវាងការឃ្លាន និងការជំរុញឲ្យថយចុះនៃការឃ្លាន។
ការសិក្សាបានធ្វើការសន្និដ្ឋានថា ផែនការទទួលទានអាហារ សុខភាពល្អដូចជាបន្លែ ផ្លែឈើ អាចដើរតួរជាវិធានការមួយទៀត ក្នុងការប្រឆាំងនឹងការជក់បារី។
មុននេះ ការសិក្សាមួយ បានរកឃើញថា អ្នកជក់បារីដែលទទួលបានការព្យាបាល ដោយប្រើថ្នាំសណ្តំ និងការចាក់ម្ជុលវិទ្យាសាស្រ្ត មានទំនោរផ្តាច់បារីដល់ទៅ ៤ដង។