អ្នកមិនអាចជៀសវាង ពីជំងឺពុកធ្មេញដែលបណ្តាល មកពីអាហារបានទេ ដូច្នេះអ្នកគួរតែអនុវត្តន៏នូវវិធីខាងក្រោម ដើម្បីកាត់បន្ថយជាតិអាស៊ីតនៅក្នុងមាត់ៈ
១.ជៀសវាងការទទួលទានអាហារសំរ៉ន់ ក្នុងចន្ឡោះពេលអាហារ ដើម្បីកាត់បន្ថយផល ប៉ះពាល់ដោយជាអាស៊ីត។
២.កុំបៀមភេសជ្ជៈដែលមាន ជាតិអាស៊ីតនៅក្នុងមាត់។ អ្នកគួរតែបឺតវាតាមបំពង់បឺត ដើម្បីកាត់បន្ថយជាតិ អាហារចូលក្នុងធ្មេញ។
៣.សម្អាតមាត់របស់អ្នកជាមួយ ទឹកស្អាត ឬ ពំពារស្ករកៅស៊ូដែលមានជាតិស្ករតិច បន្ទាប់ពីទទួលទានអាហាររួច។
៤.ទទួលទានទឹកដោះគោរ ដែលមានជាកាល់ស្យូមខ្ពស់ ឬ ហ្វ្រូម៉ា មុនពេល ឬជាមួយអាហារ ដើម្បីជួយរក្សាធ្មេញឲ្យរឺងមំា។ ការទទួលទានអាហារ ដែលមានជាតិដែកខ្ពស់ ដូចជា ថ្លើម ផ្កាប្រូខូលី ក៏អាចជួយឲ្យធ្មេញរឹងមាំដែរ។
៥.ប្រសិនបើអ្នកចង់ទទួលអាហារ ដែលមានជាតិអាស៊ីត ឬក៏ភេសជ្ជៈ ត្រូវចាំ៣០នាទីសឹមដុសធ្មេញ។
៦.ប្រើប្រាស់ថ្នាំដុសធ្មេញ ដែលមានជាតិ ហ្វ្លអ័ររ៉ាយ ដើម្បីជួយឲ្យធ្មេញរឹងមាំ។
៧.អ្នកគួរតែទៅពិគ្រោះជាមួយ គ្រូពេទ្យឲ្យបានទៀងទាត់។