អង់គ្លេស៖ យោងតាមគេហទំព័រព័ត៌មានសុខភាព បានឲ្យដឹងថា ជាធម្មតាមនុស្សភាគច្រើនតែងតែ ចូលគេងទាំងសក់នៅសើម, រុំសក់នឹងកន្សែង… ប៉ុន្តែអ្នកទាំងអស់នោះមិនទាន់ដឹងថា វាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពនោះទេ។
ជាក់ស្តែងសកម្មភាពទាំងនេះ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ដល់សារពាង្គកាយរបស់ អ្នកដោយនៅក្នុងនោះរួមមាន៖
-បណ្តោលឲ្យឈឺក្បាល
សីតុណ្ហភាពនៃរាងកាយ របស់យើងមានការកើនឡើង ក្នុងអំឡុងពេលគេង ប៉ុន្តែប្រសិនជាអ្នករុំក្បាល នឹងកន្សែងទាំងសក់នៅសើម សីតុណ្ហនៅលើក្បាលនឹង មានការកើនឡើងដែល បង្កឲ្យមានអាការៈឈឺក្បាល។
-បាក់តេរីមានការកើនឡើង
ខ្នើយគឺជាកន្លែងដែលល្អបំផុត សម្រាប់បាក់តេរីរស់នៅ ដោយសារតែពួកវាអាចស្រូវ យកញើសចេញពីកាសិកាស្បែកដែលងាប់ និងប្រេងពីរាងកាយ។
ដូច្នេះហើយប្រសិនបើ សក់មានសើមវានឹងធ្វើឲ្យ មានសំណើមដល់ខ្នើយ បន្ទាប់មកវានឹងក្លាយជាសំបុក សម្រាប់ការអភិវឌ្ឍនៃ បាក់តេរីកាន់តែច្រើន ។
-បំផ្លាញសក់
ការចូលគេងទាំងសក់ នៅសើមអាចធ្វើឲ្យសក់ឆាប់ខូច។
នេះជាមូលហេតុ ដែលអ្នកត្រូវតែឈប់ទម្លាប់ គេងទាំងសក់នៅសើម ៕