សុខភាព និង ផ្លូវភេទ

វិធីថែរក្សាបំពង់ក ឲ្យនៅល្អសំរាប់អ្នកចូលចិត្ត និយាយច្រើន

បំពង់កគឺជាផ្នែកដ៏សំខាន់មួយ របស់សារពាង្គកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។

ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារសារពាង្គកាយ ពីមេរោគគ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុងការធ្វើឲ្យរលាយ នៅពេលដែលបំពង់កត្រូវបាន ឆ្លងមេរោគក្នុងអំឡុងពេល ដែលអ្នកមានអាការៈផ្តាសាយ។

ទោះបីជាយ៉ាងណាក្តី ការថែទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗ បានយ៉ាងមានប្រសឹទ្ធភាព។

1.អ្នកគួរជៀសវាង ការនិយាយលឺៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូចបំពង់សំលេងរបស់អ្នក។

2.អ្នកត្រូវទទួលទានតែក្តៅឲ្យបាន ២ ទៅ៣ពែងជាប្រចាំថ្ងៃ។ តែក្តៅជាមួយនឹងទឹកឃ្មុំមួយស្រាព្រាកាហ្វេ អាចជួយបំពង់ករបស់អ្នកស្រស់ថ្លា ជាពិសេសនៅពេលដែល អ្នកមានអាការស្អកក។

3.អ្នកត្រូវទទួលទានទឹកឲ្យ បានច្រើនជាប្រចាំថ្ងៃ។ ទឹកជួយផ្តល់សំណើមដល់បំពង់ក ដែលវាជួយការពារភាពស្ងួតបំពង់ក ដែលជាហេតុនាំឲ្យមានការរលាកបំពង់ក។

4.អ្នកអាចថែរក្សាបំពង់ករបស់អ្នក ដោយការគេងឲ្យបានគ្រប់គ្រាន់ ដែវាអាចជួយធ្វើឲ្យបំពង់ករបស់ អ្នកជៀសផុតពីបញ្ហាឈឺបំពង់ក។

ជាមួយគ្នានេះដែរ អ្នកត្រូវយកន្សែងត្រជាក់មករុំនៅក នៅពេលដែលអ្នកគេង ព្រោះវាក៏អាចជួយឲ្យបំពង់ក របស់អ្នកមានសំនើមផងដែរ ដែលនៅពេលដែលអ្នកក្រោក ពីគេងមិនធ្វើឲ្យអ្នកមានអាការៈស្ងួតក។

Most Popular

To Top