សុខភាព និង ផ្លូវភេទ

គ្រាន់តែសើចឲ្យបានច្រើន ក៏មានប្រយោជន៍ ចំពោះសុខភាពបេះដូងដែរ

តើអ្នកមានដឹងទេថា ការសើចប្រហែលជាអាច ជួយដល់សុខភាពបេះដូងអ្នកបានដែរ។ ដូច្នេះវាទំនងជាដូចគ្នា នឹងសុភាសិតមួយនិយាយថា Laughter is the Best Medicine ដែលមានន័យថា ការសើចគឺជាឱសថដ៏ល្អបំផុត នៅពេលនិយាយដល់រឿង សុខភាពបេះដូង។

ការស្រាវជ្រាវបានឲ្យដឹងថា ការសើចអាចជួយកាត់បន្ថយ ការរលាកសរសៃឈាមអាក់ទែ បន្ថយអ័រម៉ូនស្ត្រេស និងបង្កើនចំនួនកូឡេស្តេរ៉ុលល្អទៀតផង។

ការសើចនឹងជួយធ្វើឲ្យអ្នក មានតុល្យភាពឡើងវិញនៃ ការបញ្ចេញអ័រម៉ូនសប្បាយចិត្ត Endorphin ក្នុងរាងកាយ។

វាក៏ជួយជំរុញដល់ អារម្មណ៍សប្បាយចិត្តផង និងបំបាត់ការឈឺចាប់បណ្តោះអាសន្នផង។ អ្វីដែលសំខាន់បំផុតនោះ គឺវាអាចការពារបេះដូង បានដូចខាងក្រោមនេះ៖

វាអាចធ្វើឲ្យបេះដូងច្របាច់លឿន និងរំលាយជាតិខ្លាញ់បានល្អ ដូចការដើរហាត់ប្រាណដែរ

-ការដែលជួបរឿងគួរឲ្យចង់សើច អាចជាវិធីលុបបំបាត់កំហឹង និងការឈ្លោះគ្នាបានយ៉ាងល្អ

-អ្នកដែលសើចច្រើននឹង ជួយបញ្ចុះសម្ពាធឈាម ដូច្នេះវាក៏អាចកាត់បន្ថយការប្រឈម នឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបានដែរ

-ការសើចនឹងពង្រឹងដល់ មុខងារសរសៃឈាម ព្រមទាំងបង្កើនលំហូរឈាម ដើម្បីការពារជំងឺគាំងបេះដូង និងបញ្ហាបេះដូងសរសៃឈាមផ្សេងៗទៀត

-កាលណាមនុស្សសើចដោយ មានហេតុផលត្រឹមត្រូវ វានឹងជួយបន្ថយភាពតានតឹង និងថប់អារម្មណ៍ក្នុងខ្លួន ដូច្នេះពិតជាធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង៕

Most Popular

To Top