សុខភាព និង ផ្លូវភេទ

អត្ថប្រយោជន៍ នៃម្ទេសប្លោក

ម្ទេសប្លោកច្រើនតែ ជាជម្រើសបន្លែ ដែលប្រជាជនខ្មែរ យើងចូលចិត្តយកមក ធ្វើជាម្ហូបទទួលទាន ជាញឹកញាប់ដោយមិនបានខ្វល់ច្រើន អំពីពណ៌របស់វាឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះពណ៌របស់ម្ទេសប្លោក ត្រូវបានអ្នកវិទ្យាសាស្ត្រ រកឃើញថា មានប្រយោជន៍ខុសៗគ្នាហើយ ក៏ល្អចំពោះសុខភាព ផ្សេងៗគ្នាដែរ ។

ម្ទេសប្លោក ពណ៌បៃតង
គិតៗទៅម្ទេសប្លោក ពណ៌បៃតង ច្រើនតែមានរសជាតិល្វីញ ជាងពណ៌ផ្សេងហើយ ការស្រាវជ្រាវរកឃើញទៀតថា វាមិនសូវជាមាន ជីវជាតិច្រើនដូចពណ៌ផ្សេងឡើយ ដោយសារ តែវាមិនទាន់ទុំល្អ ។ ទោះបីជាយ៉ាងណាក៏ដោយ ចូរកុំគិតថា ម្ទេសប្លោកពណ៌បៃតង មិនផ្តល់សុខភាពឲ្យសោះ ប៉ុន្តែវាសម្បូរទៅដោយសារធាតុ Chlorophyll ណាស់ ។ ម្ទេសប្លោកពណ៌បៃតង ក៏មានជាតិប៉ូតាស្យូម ដែលល្អចំពោះសុខភាពបេះដូងដែរ ។

ម្ទេសប្លោកពណ៌ក្រហម
ម្ទេសប្លោកពណ៌ក្រហម ត្រូវបានគេចាត់ទុកថា ជាផ្លែម្ទេសប្លោកដែលទុំ ។ ដោយសារតែពណ៌ក្រហមនេះ ហើយទើបធ្វើឲ្យវាមានរសជាតិ ផ្អែមឆ្ងាញ់ ។ រឿងដែលល្អបំផុតចំពោះ ម្ទេសប្លោកពណ៌ក្រហមនេះ គឺវាផ្ទុកទៅដោយវីតាមីន A, Lutein និង Zeaxanthin ។ ជីវជាតិទាំងនេះ នឹងជួយថែរក្សាសុខភាពភ្នែក ឲ្យមើលឃើញច្បាស់ល្អ ។ អ្នកជំនាញនិយាយថា វីតាមីន C ក្នុងម្ទេសប្លោកពណ៌ក្រហម ប្រហែលជាមានច្រើនជាងពណ៌បៃតង រហូតដល់មួយដងកន្លះឯណោះ ។

ម្ទេសប្លោកពណ៌លឿង
សម្រាប់ជីវជាតិ ដែលមានក្នុងម្ទេសប្លោក ពណ៌លឿង គឺល្អជាងពណ៌បៃតង បន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែមិនច្រើនដូចពណ៌ក្រហមឡើយ ។ បើសិនជានិយាយ ដល់រឿងរសជាតិវិញ ពណ៌លឿងនេះ គឺល្អបំផុតសម្រាប់អ្នក ដែលមិនចូលចិត្តភាពល្វីង ហើយវាក៏មានរសជាតិផ្អែមខ្លះដែរ ។

Most Popular

To Top