តើការឈឺចាប់នៅបាតកែងជើង កំពុងតែធ្វើទុក្ខដល់ជីវិត អ្នកខ្លាំងណាស់មែនទេ? ការរឹងជាប់ឈឺចាប់ ឬមានអារម្មណ៍ក្រហាយៗ នៅបាតកែងជើង អាចដោយសារតែ ជំងឺមួយឈ្មោះថា Plantar Fasciitis ។
ជាទូទៅការឈឺចាប់ ដោយសារតែជំងឺនេះ នឹងធ្ងន់ទៅៗ នៅពេលព្រឹក ឬនៅពេលប្រើប្រាស់ ប្រអប់ជើងនេះដើរ ។ អ្នកក៏ទំនងជា ងាយមានបញ្ហា Plantar Fasciitis ដែរ បើសិនជាប្រអប់ជើង រៀបស្មើ ឬខ្ពស់ពេកពាក់ស្បែកជើង ដែលមិនផ្តល់ការទ្រទ្រង់ គ្រប់គ្រាន់ ឬធាត់លើសទម្ងន់ ។
សកម្មភាពទាំងឡាយណា ដែលដាក់សម្ពាធខ្លាំងលើ ប្រអប់ជើង ដូចជា ការដើររយៈពេលយូរសុទ្ធតែ ជាការប្រឈមមុខទាំងអស់ ។
យ៉ាងណាមិញ បើសិនជា អ្នកឧស្សាហ៍មានបញ្ហានេះ ហើយមិនចង់ប្រើថ្នាំព្យាបាលទេ ចូរសាកល្បងវិធីពីរយ៉ាង ដូចខាងក្រោមនេះសិនទៅ៖
•សម្រាកហើយស្អំទឹកកក វាគឺជារឿងសំខាន់ណាស់ ដែលតម្រូវឲ្យជើង ដែលមានបញ្ហាសម្រាក ជាពិសេសមិនត្រួវព្យាយាម ដើរឆ្ងាយ ឬឈររយៈពេលយូរឡើយ ។
•អ្នកក៏អាចប្រើទឹកកកស្អំ នៅកន្លែងដែលឈើនេះដែរ ។ គួរធ្វើការស្អំទឹកកក ពីរដងក្នុងមួយថ្ងៃ រយៈពេល ១០ ទៅ ១៥នាទី ក្នុងមួយដង ។
•ពាក់ស្បែកជើង ដែលត្រឹមត្រូវស្បែកជើង ដែលមិនផ្តល់នូវការទ្រទ្រង់ល្អ តែអាចដាក់សម្ពាធទៅលើ បាតជើងខ្លាំងបាន ។
រឿងដ៏ល្អបំផុតសម្រាប់ប្រអប់ជើងនោះ គឺស្បែកជើងដែលមាន កែងទាបល្មមដែលគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ និងទប់ស្កាត់ការប៉ះទង្គិច នៅកែងជើងបានយ៉ាងល្អ ។
ចូរកុំព្យាយាមពាក់ស្បែកជើងណា ដែលមានបាតស្មើរពេក ។ បើសិនជាអ្នកត្រូវទៅហាត់ប្រាណ ជាប្រចាំហើយត្រូវដាក់សម្ពាធ លើប្រអប់ជើង (រត់កីឡា) ចូរផ្លាស់ប្តូរស្បែកជើង ធម្មតា និងប្រើប្រាស់ ស្បែកជើងកីឡាវិញទៅ ។