ដោយសារតែបច្ចុប្បន្ននេះ ប្រេងរុក្ខជាតិមានតម្លៃថ្លៃ រហូតធ្វើឲ្យស្រីមេផ្ទះខ្លះ ត្រូវងាកមកបរិភោគខ្លាញ់ជ្រូក ឬអ្នកនៅជនបទ ដែលនិយមប្រើខ្លាញ់ជ្រូក ក្នុងការចម្អិនអាហារ គួរតែកែប្រែទម្លាប់នេះ ព្រោះអ្នកជំនាញផ្នែកសុខភាព នៅបរទេសបានតឿនថា ការបរិភោគខ្លាញ់ជ្រូក អាចផ្តល់ផលអាក្រក់ ចំពោះសុខភាពបាន។
មិនថាជាប្រេងឆាប្រភេទណាក៏ដោយ បើបរិភោគច្រើនពេកអាចមានចំនុចអាក្រក់ ធ្វើឲ្យកើតជំងឺខ្លាញ់ស្ទះ ក្នុងសរសៃឈាមបាន ជាពិសេសខ្លាញ់ជ្រូកដែល មានឪកាសក្នុងការប្រមូលផ្តុំ នៅក្នុងសរសៃឈាម បានច្រើនជាងប្រេងរុក្ខជាតិ។
បើសិនជាចាំបាច់ចៀសមិនបាន គួរតែបរិភោគក្នុងបរិមាណតិច ឬប្តូរមកបរិភោគអាហារប្រភេទសម្ល ឬបន្លែជាដើម
ដែលអាចជួយរក្សាសុខភាព របស់អ្នកឲ្យរឹងមាំបាន។