វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរក្សាបាននូវសុខភាពល្អ រឹងមាំនោះ គឺផ្លាស់ប្ដូររបៀបនៃ ការរស់នៅរបស់អ្នកដោយគ្រាន់តែ បន្ថែមបន្លែដែលមានឥទ្ធិពលជម្រុញ ពង្រឹងប្រព័ន្ធភាពស៊ាំចូលក្នុង របបអាហារប្រចាំថ្ងៃជាការស្រេច។
ថាតើបន្លែទាំងនោះមានអ្វីខ្លះទៅ?
១. ទំពាំងបារាំង
បន្លែនេះមានលក្ខណៈសម្បត្តិ បញ្ចុះទឹកនោមបែបធម្មជាតិ ដែលជួយរាងកាយបញ្ចេញចោល នូវជាតិពុលផ្សេងៗ។ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម glutathione ដែលអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកនិងជំងឺបេះដូង គួរឱ្យកត់សម្គាល់ផងដែរ។ ទំពាំងបារាំងក៏មានលក្ខណៈសម្បត្តិ ប្រឆាំងការរលាកនិងជួយសម្អាត ក្នុងរាងកាយបានយ៉ាងប្រសើរ។
២. ផ្សិត
មានប្រសិទ្ធិភាពបង្កើន សកម្មភាពកោសិកា NTKs ដែលជួយកម្ចាត់និងកម្ចាត់កោសិកាណា ដែលឆ្លងមេរោគដោយពពួកវីវុស។ ការបង្កើនសកម្មភាពនៃ កោសិកានេះក៏ជួយពន្យឺត ការវិវត្តន៍នៃជំងឺមហារីក ឬការលូតលាស់នៃដុំសាច់ មហារីកទប់ស្កាត់ការបំផ្លាញ DNA ព្រមទាំងដុំសាច់ពីការទទួលបាន ការផ្គត់ផ្គង់ឈាមផងដែរ។
៣. ខ្ញី
ជាប្រភពដ៏ប្រសើរនៃសារធាតុ ប្រឆាំងមេរោគបាក់តេរីដែលជួយ ប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើត ជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំង ការរលាកដែលជួយកម្ចាត់ ការរលាកផ្សេងៗក្នុងប្រព័ន្ធ ប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុ សកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគ។
៤. ការ៉ុត
បន្លែមើមនេះមានផ្ទុក សម្បូរទៅដោយសារធាតុ beta-carotene ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកនឹងទទួលបាន លទ្ធផលកាន់តែប្រសើរ ប្រសិនបើឧស្សាហ៍ ទទួលទានការ៉ុតឆៅ។
៥. ខ្ទឹមស
មានផ្ទុកនូវធាតុផ្សំសកម្មមួយហៅថា allicin ដែលជួយរក្សាសុវត្ថិភាពកោសិកា ពីការបំផ្លាញដោយសារជំងឺរ៉ាំរ៉ៃណាមួយ។ ខ្ទឹមសក៏ត្រូវបានគេចាត់ទុកថាជា ថ្នាំសម្លាប់មេរោគធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង ទប់ស្កាត់ជំងឺមហារីក និងផ្ដាសាយ។
៦. ប៉េងប៉ោះ
ជាប្រភពដ៏ប្រសើរនៃ សារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ជួយទប់ស្កាត់ជំងឺមហារីក។ វាក៏មានផ្ទុកសារធាតុ beta carotene កម្រិតខ្ពស់ដែលជួយរក្សា ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។
៧. ក្រូចឆ្មារ
វីតាមីន C ក្នុងទឹកក្រូចឆ្មារធ្វើឱ្យវាក្លាយជា ភេសជ្ជៈដ៏ប្រសើរបំផុតដើម្បី ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៨. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ជាប្រភពដ៏បំផុតមួយទៀតនៃវីតាមីន C រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម sulforaphane ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ រាងកាយបានយ៉ាងប្រសើរ។
៩. ម្ទេសផ្លោកក្រហម
នោះក៏ព្រោះតែម្ទេសផ្លោកក្រហម ជាបន្លែដែលមានផ្ទុក សម្បូរទៅដោយវីតាមីន C។
១០. ស្ពៃពួយឡេង
ជាប្រភពដ៏ប្រសើរនៃវីតាមីន E សារធាតុ Folate សារធាតុ beta-carotene វីតាមីន A វីតាមីន C វីតាមីន K ព្រមទាំងជាតិរ៉ែសំខាន់ៗ ផ្សេងទៀតដូចជាជាតិដែក និងទង់ដែងដែលសុទ្ធសឹងតែ ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
១១. មើមឆៃថាវក្រហម
មានផ្ទុកសម្បូរទៅដោយជាតិដែក ហើយមានសមត្ថភាព ផលិតគ្រាប់ឈាមសផងដែរ។ ឆៃថាវ ក៏ជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែន ទៅកាន់គ្រប់កោសិកា និងជម្រុញកោសិកា គ្រាប់ឈាមក្រហម។ លើសពីនេះទៅទៀតបន្លែមើមនេះ ក៏មានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីក និងជំងឺបេះដូងគួរឱ្យយកត់សម្គាល់។ វាមានលក្ខណៈសម្បត្តិបន្សាបជាតិពុល ក្នុងរាងកាយ ហើយក៏សម្រួលដល់សុខភាពប្រព័ន្ធ រំលាយអាហារតាមរយៈ ជាតិសសៃខ្ពស់ដែលវាមានផ្ទុក៕