មនុស្សភាគច្រើនតែងតែ មានទម្លាប់ផឹកទឹកភ្លាមៗ បន្ទាប់ពីទទួលទានអាហារហិរ ព្រោះគិតថា នេះជាវិធីដ៏ល្អបំផុត ក្នុងការកាត់បន្ថយអារម្មណ៍ ក្តៅក្រហល់ក្រហាយនៅក្នុងមាត់។
ទោះជាយ៉ាងណាការសិក្សា ជាច្រើនបានបង្ហាញថា នេះជាទម្លាប់មិនល្អឡើយ ព្រោះអាហារហិរមាន ផ្ទុកសារធាតុគីមីម្យ៉ាង ដែលមានឈ្មោះថា capsaicin មិនអាចរលាយបាត់ ដោយសារតែទឹកនោះទេ។ ដូច្នេះការផឹកទឹក បន្ទាប់ពីទទួលទានអាហារហិរ មិនមានឥទ្ធិពលក្នុងការកាត់បន្ថយ អារម្មណ៍ហិរនៅក្នុងមាត់បាននោះទេ។
មិនតែប៉ុណ្ណោះ ការផឹកទឹកភ្លាមៗអាចបណ្តោល ឲ្យរសជាតិហិររីករាលដាល ទៅដល់តំបន់ផ្សេងទៀតនៅក្នុងមាត់ ហើយវាអាចធ្វើឲ្យអ្នកមាន អារម្មណ៍កាន់តែក្តៅ និងស្រេកទឹកកាន់តែខ្លាំង។
វិធីដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរទទួលទានទឹកដោះគោ ព្រោះវាអាចជួយស្រូបយកសារធាតុគីមី capsaicin ដែលធ្វើឲ្យអារម្មណ៍ក្តៅក្រហាយ នៅក្នុងមាត់ និងអណ្តោតត្រូវបានកាត់បន្ថយ៕