សុខភាព និង ផ្លូវភេទ

ទទួលទានទឹកដូងល្អបំផុត សម្រាប់សុខភាព និងសម្ផស្ស

ចង់ទទួលបាននូវ អត្ថប្រយោជន៍ល្អ ពីទឹកដូងស្រស់ គួររៀនពីរបៀបនៃការផឹកវា ដើម្បីទទួលបានផលប្រយោជន៍ល្អអំពីវា។ ខណ:ពេលរដូវក្ដៅនេះ គ្មានអ្វីប្រសើរ ជាជាងការផឹកទឹកដូងត្រជាក់ ស្រស់មួយកែវនោះទេ។

តើអ្នកមានដឹងទេថា ទឹកដូងផ្ដល់ផលប្រយោជន៍អ្វីខ្លះ សម្រាប់សុខភាព និងសម្ផស្សរបស់យើងនោះ?

-ជួយធ្វើឲ្យស្បែកស្រស់ថ្លា
-សម្រក់ទម្ងន់
-កាត់បន្ថយភាពឈឺចាប់ និងការកើតមុន
-បង្កើនប្រព័ន្ធភាពស៊ាំ
-ជួយដល់ប្រព័ន្ធរំលាយអាហារ

ចំណាំ៖
-មិនត្រូវយកទឹកដូងចេញពីផ្លែ រួចបរិភោគសាច់ដូងអំទ្បុង ពេលរដូវក្ដៅនោះទេ។
-កុំពិសាទឹកដូងភ្លាមៗ ខណ:ពេលត្រូវពន្លឺព្រះអាទិត្យយូរ ព្រោះវាអាចឲ្យអ្នកមានអារម្មណ៍ថា ឃ្លាន ហើមពោះ ឬក្តៅខ្លួនបាន។
-អ្នកជំងឺដែលមានសម្ពាធឈាមទាប និងរលាកសន្លាក់ឆ្អឹង ជាពិសេសស្ត្រីមានផ្ទៃពោះ ក្នុងត្រីមាសដំបូង គួរកុំទទួលទានទឹកដូង៕

Most Popular

To Top