សុខភាព និង ផ្លូវភេទ

ហាមទទួលទានភេសជ្ជៈ ៥ប្រភេទនេះ ពេលភ្ញាក់ពីគេងភ្លាម

អ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានព្រមានថា ភេសជ្ជៈដំបូងដែលអ្នកផឹកបន្ទាប់ពី ភ្ញាក់ពីទទួលទានដំណេកមាន ឥទ្ធិពលយ៉ាងខ្លាំងទៅលើរាងកាយ។ ការចាប់ផ្តើមទទួលទាន ទឹកមួយកែវជារឿងដ៏ប្រសើរ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តភេសជ្ជ:ផ្សេងទៀត។

តើការផឹកភេសជ្ជ:ផ្សេងៗក្រៅពីទឹក មានប្រយោជន៍ដល់រាងកាយដែរឬទេ? អ្នកជំនាញបានព្រមានថា នៅពេលភ្ញាក់ពីគេងអ្នកពុំគួរ ទទួលទានភេសជ្ជ: ៥ប្រភេទនេះឡើយ ព្រោះវាអាចបង្កឲ្យ ប៉ះពាល់ដល់សុខភាព។

១.តែដែលសល់មួយយប់ទឹកតែ ដែលសល់យូររហូត ដល់ពេញមួយយប់ ជាតិអាស៊ីតនឹងកើតឡើង ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ហើយវាក៏មានការលូតលាស់ នៃពពួកបាក់តេរី និងមេរោគផ្សិតផ្សេងៗ។

មិនតែប៉ុណ្ណោះ តែដែលសល់យូរ អាចបណ្តោលឲ្យវីតាមីន ប៉ូលីហ្វេណុល សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដែល មានអត្ថប្រយោជន៍ដ៏ទៃទៀត ត្រូវបាត់បង់។
ដូច្នេះ ការទទួលទានទឹកតែដែល សល់ពេញមួយយប់ មិនត្រឹមតែកាត់បន្ថយតម្លៃអាហារូបត្ថម្ភ នោះទេ ថែមទាំងមានផលប៉ះពាល់ ដល់រាងកាយផងដែរ។

២.ទឹកអំបិលមនុស្សមួយចំនួន ចូលចិត្តទទួលទានទឹកក្តៅឧណ្ឌៗលាយអំបិលមួយចឹប នៅពេលព្រឹកព្រលឹម ព្រោះជឿថាទម្លាប់មួយនេះ អាចជួយការពារ និងគាំទ្រដល់ការព្យាបាល បញ្ហាទល់លាមក។ ប៉ុន្តែកត្តាសំខាន់បំផុត ដើម្បីព្យាបាលការទល់លាមក គឺការកែសម្រួលរបបអាហារ មិនមែនទទួលទាន ទឹកអំបិលរាល់ព្រឹកនោះទេ។

លោកវេជ្ជបណ្ឌិតបានព្រមានថា ចំនួនអំបិលដែលរាងកាយ របស់យើងស្រូបរាល់ថ្ងៃ មានកម្រិតខ្ពស់។ ជាពិសេសសម្រាប់អ្នកដែល មានប្រវត្តិកើតជំងឺតម្រនោម ជំងឺដាច់សរសៃឈាមខួរក្បាល និងសម្ពាធឈាមខ្ពស់ ប្រសិនបើទទួលទាន ទឹកអំបិលនៅពេលព្រឹក គឺមានគ្រោះថ្នាក់បំផុត។

៣.ទឹកឃ្មុំទោះបីជាទឹកឃ្មុំ ផ្តល់អត្ថប្រយោជន៍រាប់មិនអស់ ចំពោះសុខភាពក៏ដោយ ក៏អ្នកមិនគួរទទួលទាន នៅពេលព្រឹកព្រលឹមដែរ។
អ្នកត្រូវដឹងថា ទឹកឃ្មុំមានផ្ទុកជាតិស្ករពីរប្រភេទ គឺ fructose និងក្លុយកូស។ ការទទួលទានទឹកឃ្មុំជារៀងរាល់ព្រឹក នឹងបង្កើនជាតិស្ករក្នុងឈាម កាត់បន្ថយចំណត់អាហារ និងប៉ះពាល់ដល់គុណភាព នៃអាហារពេលព្រឹក។

អ្នកជំនាញបាននិយាយថា ជាតិស្ករ fructose អាចបម្លែងទៅជាជាតិស្ករគ្លុយកូស ហើយត្រូវបានស្រូបចូលទៅក្នុងខ្លួនយ៉ាងឆាប់រហ័ស។ នេះហើយជាមូលហេតុដែល ធ្វើឲ្យការបញ្ចេញជាតិពុល ពីរាងកាយត្រូវកាត់បន្ថយ ខណ:ការទទួលទាននៅពេលនេះ ទឹកឃ្មុំក៏កាត់បន្ថយបរិមាណ អាហារូបត្ថម្ភដែរ។
ដូច្នេះហើយ អ្នកមិនគួរទទួលទានទឹកឃ្មុំភ្លាមៗ ពេលភ្ញាក់ពីគេងឡើយ។ យកល្អ គួរតែទទួលទានទឹកក្តៅឧណ្ឌៗ មួយកែវជាមុនសិន ហើយរយ:ពេល ១០នាទីក្រោយ ទើបទទួលទានទឹកឃ្មុំ។

៤.ទឹកផ្លែឈើទឹកផ្លែឈើស្រស់ គឺជាភេសជ្ជ:ដ៏ពេញនិយមបំផុត សម្រាប់អាហារពេលព្រឹក របស់ស្ត្រីជាច្រើន។ តែទោះជាយ៉ាងណាសូមគិតឡើងវិញ ព្រោះទឹកផ្លែឈើមានផ្ទុកជាតិស្ករ ដែលអាចប៉ះពាល់ដល់គុណភាព នៃអាហារពេលព្រឹក។ ម្យ៉ាងទៀត ទឹកផ្លែឈើត្រជាក់ៗ អាចរំញោចដល់ក្រពះ ប៉ះពាល់ដល់ការរំលាយអាហារ និងការស្រូបយកសារធាតុសំខាន់ៗផងដែរ។

៥.ភេសជ្ជ:មានផ្ទុកជាតិកាបូណាត ភេសជ្ជ:ប្រភេទនេះ មិនត្រឹមតែគ្មានលទ្ធភាពផ្តល់ជាតិទឹក ដល់រាងកាយគ្រប់គ្រាន់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកស្រេកទឹកថែមទៀត។
លើសពីនេះ ភេជ្ជស:មានផ្ទុកជាតិកាបូណាត មានធាតុផ្សំគីមីដែល បង្កគ្រោះថ្នាក់ដល់រាងកាយ។ ដូច្នេះវាមិនត្រឹមតែជាជម្រើស មិនល្អសម្រាប់ពេលព្រឹកនោះទេ អ្នកក៏គួរតែជៀសឲ្យឆ្ងាយពីវាផងដែរ៕

Most Popular

To Top