ជំងឺក្អក និងផ្កាសាយអាចចាត់ទុកថា ជាជំងឺដែលស្រាល ប៉ុន្តែប្រសិនបើអ្នកមិនបាន ព្យាបាលឲ្យត្រឹមត្រូវនោះទេ វានិងមានគ្រោះថ្នាក់។ ព្រោះការក្អកអាចប៉ះពាល់ដល់សួត ហើយរំខានដល់អារម្មណ៍រកធ្វើអ្វីកើត។
ហេតុនេះអ្នកគួរតែបង្កើន ប្រព័ន្ធការពាររាងកាយឲ្យ មានសុខភាពល្អឡើងវិញ ដោយប្រើធាតុផ្សំបួនមុខ គឺខ្ទឹមបារាំង, ទឹកឃ្មុំ, ទឹកក្រូចឆ្មា និងទឹក។ របស់ទាំងអស់នេះជាសមាសភាព ដែលសកម្មអាចជួយ ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការរលាក ហើយអាចកាត់បន្ថយស្លេស យ៉ាងមានប្រសិទ្ធិភាព។
ធាតុផ្សំ៖– ទឹក ២ពែង– ក្រូចឆ្មា ១ផ្លែ (ច្របាច់យកទឹក)– ទឹកឃ្មុំ ២ស្លាបព្រាបាយ– ខ្ទឹមបារាំង ១មើម (ហាន់ជាចំណិតៗ)
ការរៀបចំ៖– ដំបូងអ្នកត្រូវយកទឹកទៅដាំ រួចដាក់ខ្ទឹមបារាំងចូលរំពុះឲ្យបាន ១៥នាទី។– ដាក់ចុះពីលើភ្លើង ហើយទុកឲ្យបាន ១០នាទី។– នៅពេលដែលល្បាយនេះថយកម្តៅ ត្រូវបន្ថែមទឹកឃ្មុំចូល រួចកូរឲ្យសព្វ។– បន្ទាប់មកទៀត អ្នកត្រូវបន្ថែមទឹកក្រូចឆ្មាតាមក្រោយ។
ការប្រើប្រាស់៖– ទទួលទានល្បាយនេះ ៣ដងក្នុងមួយថ្ងៃ អ្នកនឹងមានអារម្មណ៍ធូរស្រាល។– សូមបន្តអនុវត្តពីរបីថ្ងៃជាប់គ្នា ជំងឺនឹងបាត់ទាំងស្រុង៕