ការងូតទឹកអាចធ្វើឲ្យយើង មានអារម្មណ៍ស្រស់ស្រាយ ហើយអាចលាងជម្រះរាល់ភាពកខ្វក់ ទាំងឡាយចេញពីរាងកាយ។ ក៏ប៉ុន្តែ អ្នកគួរតែដឹងថា ការងូតទឹកមិនបានត្រឹមត្រូវ ក៏អាចធ្វើឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាពដែរ។
បើយោងតាម គេហទំព័រ soha បានបង្ហាញថា អ្នកពុំគួរងូតទឹកឡើយ បើសិនបើអ្នក កំពុងតែ ស្ថិត នៅក្នុងស្ថានភាព ដូចខាងក្រោម:
១.កំពុងតែបែកញើសខ្លាំងជាធម្មតា ក្រោយពេលដែលអ្នកធ្វើសកម្មភាពខ្លាំង ឬធ្វើលំហាត់ប្រាណ សីតុណ្ហភាពរាងកាយនឹងកើនឡើង ហើយញើសក៏ចេញបញ្ចេញ មកក្រៅក៏កាន់តែច្រើនដែរ។ នៅពេលដែលរាងកាយបែកញើស រន្ធរោមនឹងបើកចំហធំៗ ហេតុនេះប្រសិនបើអ្នកងូតទឹកភ្លាមៗ ចំហាចទឹកនឹងជ្រាបចូលតាម រន្ធរោមទៅលើស្បែក ដែលអាចធ្វើឲ្យអ្នកងាយ នឹងកើតជំងឺផ្តាសាយ ក្អក គ្រុន ឬហានិភ័យនៃជំងឺរលាកសួត។
ម្យ៉ាងវិញទៀត ចំពោះអ្នកដែលមានសុខភាពទន់ខ្សោយ រាងកាយមិនអាចសម្របទៅនឹង ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗនោះទេ ហើយលទ្ធផលត្រូវប្រឈមមុខ នឹងបញ្ហាល្ហិតល្ហៃ ខ្វះឈាមបញ្ចូនទៅកាន់ខួរក្បាល នាំឲ្យកើតមានហានិភ័យ ដាច់សរសៃឈាមខួរក្បាល ជាដើម។
២.ទទួលទានឆ្អែតជ្រុល ឬពោះទទេក្រោយពេលទទួលទានអាហាររួច អ្នកគួរតែសម្រាកឲ្យបានយ៉ាងហោចណាស់ ១ម៉ោង សូមងូតទឹក។ តែបើអ្នកងូតទឹកភ្លាមៗ នឹងធ្វើឲ្យចលនាកន្ត្រាក់ របស់ក្រពះចុះខ្សោយ មិនបានបញ្ចេញទឹករំលាយអាហារ សរសៃឈាមរីកមាឌ និងធ្វើឲ្យលំហូរឈាម អាចត្រូវបានរាំងស្ទះ។ មិនតែប៉ុណ្ណោះ ការរាំងស្ទះសរសៃឈាម ធ្វើឲ្យបេះដូងលំបាកក្នុងការ បញ្ចូនឈាមទៅកាន់សរីរាង្គផ្សេងៗដែរ។ នេះហើយ ជាមូលហេតុ ដែល បណ្តោលឲ្យ កើតមាន ជំងឺសរសៃឈាមបេះដូង។
ម្យ៉ាងវិញទៀត ប្រសិនបើអ្នកឃ្លានខ្លាំងពេក អ្នកមិនគួរងូតទឹកឡើយ ព្រោះវាអាចធ្វើឲ្យកម្រិត ជាតិស្ករក្នុងឈាមធ្លាក់ចុះ រាងកាយ នឹងខ្វះ ការផ្គត់ផ្គង់ ថាមពល។ ប៉ុន្តែ បើអ្នកនៅតែងូតទឹកក្នុង ស្ថានភាពបែបនេះទៀត អ្នកនឹងកើតមានអាការ:ឈឺក្បាល ឬដួលសន្លប់ ដោយមិនដឹងខ្លួន។
៣.ទទួលទានគ្រឿងស្រវឹងបន្ទាប់ពីការទទួលទានគ្រឿងស្រវឹង ខ្លួនរបស់អ្នកនឹងមានការហត់នឿយ ហើយប្រសិនបើអ្នកងូតទឹកភ្លាមៗ ច្បាស់ជា ធ្វើឲ្យជាតិស្ករ ក្នុងរាងកាយ កើនឡើងយ៉ាងឆាប់រហ័ស ហើយសីតុណ្ហភាពរាងកាយ ក៏ធ្លាក់ចុះយ៉ាងខ្លាំងដែរ។
ប្រសិនបើអ្នកមានសុខភាពមិនល្អស្រាប់ ហើយទម្លាប់ងូតទឹកបែបនេះ ញឹកញាប់ទៀតនោះ អ្នកនឹងមានបញ្ហាវិលមុខ កើតជំងឺ ដាច់សរសៃឈាម ខួរក្បាលជាដើម។ លើសពីនេះទៅទៀត ការទទួលទានគ្រឿងស្រវឹងច្រើនពេក ជាតិពុលនឹងប្រមូលផ្តុំ នៅក្នុងថ្លើមកាន់តែច្រើន ដែលអាចបង្កទៅ ជាជំងឺផ្សេងៗ៕