នៅពេលដែលអាសធាតុក្តៅស្អុះស្អាប់ ឬបន្ទាប់ពីបំពេញកិច្ចអស់មួយថ្ងៃ អ្នកតែងតែងូតទឹកជម្រះកាយ ដើម្បីឲ្យស្រឡះខ្លួន។ ប៉ុន្តែសូមប្រយ័ត្ន ប្រសិនបើអ្នកងូតទឹកមិនត្រូវពេលនោះទេ ច្បាស់ជាមានគ្រោះថ្នាក់ ដល់ជីវិតជាមិនខាន។
ចៀសវាងងូតទឹក បើអ្នកស្ថិតនៅក្នុងកាល:ទេស:ដូចខាងក្រោម៖
ការងូតទឹកចំពេលសីតុណ្ហភាព រាងកាយឡើងខ្ពស់ពេក មនុស្សជាច្រើនតែងតែមាន ទម្លាប់ងូតទឹកភ្លាមៗ ក្រោយពេលធ្វើលំហាត់ប្រាណរួច។ បើទោះជាវាធ្វើឲ្យអ្នកមាន អារម្មណ៍ស្រស់ថ្លាភ្លាមៗ ប៉ុន្តែ នៅពេលដែលអ្នកងូតទឹកពេល ដែលរន្ធញើសកំពុងតែបើកធំ អ្នកច្បាស់ជាមានបញ្ហាក្អក, កើតជំងឺគ្រុន, ជួបហានិភ័យនៃការឆ្លងមេរោគ, កើតរោគសួត ជាដើម។
ដូចគ្នានេះផងដែរ ទម្លាប់នៃការលាងជម្រះសាប៊ូ ចេញពីស្បែកក្បាលមិនបានស្អាត ព្រមទាំងការសម្ងួតសក់មិន បានស្ងួតមុនពេលចូលគេង នឹងធ្វើឲ្យអ្នកមានបញ្ហា សុខភាពធ្ងន់ធ្ងរក្នុងពេល ២ ទៅ ៣ឆ្នាំក្រោយ។
ប្រញាប់ងូតទឹកភ្លាមបន្ទាប់ពី រួមភេទប្រសិនបើអ្នក មានទម្លាប់ងូតទឹកភ្លាមៗ បន្ទាប់ពីរួមភេទរួច គួរតែបញ្ឈប់ទៅ។ យកល្អគួរតែរងចាំឲ្យបានប្រហែលជា ១០ នាទី ប្រសិនបើអ្នកងូតទឹក មុនពេល កំណត់ អ្នកអាចនឹងទទួលរងនូវ ការឈឺចាប់រាងកាយ។
លើសពីនេះទៅទៀត ការងូតទឹកត្រជាក់ក្នុងកំឡុងពេលនេះ អាចបង្កឲ្យរួញសរសៃឈាម, ខូចឈាម, នាំឲ្យដាច់សសៃឈាមខួរក្បាលមួយរំពេច។
ហាមងូតទឹកក្រោយម៉ោង ៩យប់ នៅពេលយប់រាងកាយរបស់យើង មានសីតុណ្ហភាពកម្រិតទាបបំផុត ដូច្នេះការងូតទឹកបង្កឲ្យសសៃឈាមរីកខ្លាំង, សម្ពាធឈាមថយចុះ, ជាពិសេសការស្ទះសសៃឈាម អាចបណ្តោលឲ្យអ្នកសន្លប់បាន។ មានករណីផ្សេងទៀត ជាពិសេសចំពោះមនុស្សស្រីតែម្តង តែងតែចូលគេងទាំងសក់ក្បាលនៅសើម ធ្វើឲ្យកើតជំងឺផ្កាសាយ, បណ្តោឲ្យស្ទះលំហូរឈាម ដែលនាំឲ្យកើតជំងឺឈឺក្បាលរ៉ាំរ៉ៃ។
ដូច្នេះតើពេលណាដែលល្អបំផុត សម្រាប់ការងូតទឹក? បន្ទាប់ពីការហាត់ប្រាណបញ្ចេញញើស សូមរង់ចាំ ១៥ ទៅ ២០ នាទីសិន សូមងូតទឹកជម្រះខ្លួន ហើយមួយថ្ងៃងូតតែពីរដងបានហើយ។ ចំពោះពេលល្ងាចវិញ អ្នកគួរតែងូតទឹកមុនពេលចូលគេងចំនួន ២ម៉ោង ជាមួយនឹងទឹកក្តៅឧណ្ឌៗ ទើបមិនប៉ះពាល់ដល់ ការគេងរបស់អ្នក ៕