ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្លែល្មើជាអាហារលេខ១ ក្នុងពិភពលោក សម្រាក់ការពារការគាំងបេះដូង ជំងឺលើសឈាម ជំងឺសរសៃឈាម និងកូឡេស្តេរ៉ុល ហើយអាចព្យាបាលបញ្ហាសុខភាពជាច្រើនទៀត ដោយសារតែពួកវា មានបរិមាណនៃសារធាតុចិញ្ចឹមយ៉ាងច្រើន។
ខាងក្រោមនេះ ជាមូលហេតុចម្បង បានជាផ្លែល្មើ ក្លាយជាផ្លែឈើលេខមួយសម្រាប់ ចំពោះសុខភាពបេះដូងមនុស្ស៖
គ្រប់គ្រងទម្ងន់ប្រសិនបើអ្នកចង់ការពារ កុំឱ្យជាតិខ្លាញ់លើស នោះអ្នកគួរតែបរិភោគផ្លែល្មើ នៅពេលពោះទទេ ព្រោះវាមានជាតិស្ករគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការ របស់រាងការមនុស្ស ហើយជាពិសេសវាគ្មាន ជាតិកូឡេស្តេរ៉ុលទេ។
គ្រប់គ្រង កូឡេស្តេរ៉ុលផ្លែល្មើ មានប្រយោជន៍បំផុត សម្រាប់កម្រិតជាតិកូឡេស្តេរ៉ុលមិនល្អ ដោយសារតែពួកវា បានសំអាតសរសៃឈាម និងការពារសារធាតុកំណកក្នុងឈាម។
ពង្រឹងបេះដូងនៅពេលយប់ ត្រាំផ្លែល្មើ ហើយនៅពេលព្រឹក ស្រង់វាចេញមកទុកឲ្យស្ងួតដើម្បីទទួលទាន។ ធ្វើបែបនេះធ្វើឲ្យបេះដូង មានភាពប្រសើរឡើង និងមានដំណើរល្អជាងមុន។