បើយោងតាមការសិក្សាមួយ ដោយសាកលវិទ្យាល័យក្រិច (Greece) បានឲ្យដឹងថា ការប្រញាប់ចូលគេងលឿនពេក ក្រោយពេលទទួលទាន អាហារភ្លាមៗ អាចបង្កើនហានិភ័យនៃ ជំងឺដាច់សរសៃឈាមខួរក្បាល។
បើទោះបីជាក្រោយពេល ទទួលទានបាយហើយ អ្នកមានអារម្មណ៍ងងុយគេងក៏ដោយ ក៏ប៉ុន្តែអ្នកឯកទេសផ្នែកសុខភាព បានព្រមានថា ការគេងភ្លាមៗក្រោយពេល ទទួលទានអាហាររួច ជាពិសេសពេលល្ងាច អាចបង្កគ្រោះថ្នាក់ ដល់សុខភាពខ្លាំងបំផុត ៕