នៅពេលដែលអ្នកគេងភ្លាមៗ ក្រោយពេលទទួលទានអាហារ រាងកាយមិនបាន សម្រាកគ្រប់គ្រាន់នោះទេ ហើយប្រព័ន្ធរំលាយអាហារត្រូវធ្វើធ្ងន់។ ទម្លាប់បែបនេះញឹកញាប់ពេក អាចបណ្តោលឲ្យអ្នកជួយ បញ្ហារំលាយអាហារ ក្រហាយទ្រូង គេងមិនលក់ និងកើនឡើងហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល។
បើយោងតាមការសិក្សា ទៅលើមនុស្សប្រមាណជា ៥០០នាក់ មានចំនួន ២៥០នាក់ដែលត្រូវបាន គេធ្វើរោគវិនិច្ឆ័យឃើញ មានជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែទម្លាប់ទទួលទាន ហើយចូលគេងភ្លាម។
លើសពីនេះទៅទៀត ការគេងភ្លាមៗក្រោយពេល ទទួលទានបាយរួច អាចធ្វើឲ្យប៉ះពាល់ដល់ ប្រព័ន្ធរំលាយអាហារ កើនឡើងសម្ពាធឈាម កូលេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។
បន្ទាប់ពីទទួលទានអាហារ តើរយ:ពេលប៉ុន្មានទើបគួរចូលគេង?ការចូលគេង ២ទៅ ៣ម៉ោង ក្រោយពេលទទួលទានអាហាររួច គឺជាពេលវេលាដ៏ល្អបំផុត។ ព្រោះទម្លាប់បែបនេះអនុញ្ញាតឲ្យ ក្រពះធ្វើការរំលាយអាហារបានល្អ ហើយអាចកាត់បន្ថយ អាការក្រហាយទ្រូង និងបញ្ហាគេងមិនលក់ថែមទៀត ៕