សុខភាព និង ផ្លូវភេទ

នេះជាមូលហេតុ ដែលអ្នកមិនគួរប្រញាប់គេង ក្រោយពេលបាយរួចភ្លាម!

ជាទូទៅបន្ទាប់ពី ទទួលទានអាហាររួច អ្នកច្បាស់ជាមានអារម្មណ៍ងងុយគេង ក៏ប៉ុន្តែអ្នកមិនគួរគេងបន្ទាប់ពីទទួលទាន អាហារពេលល្ងាចហើយភ្លាមនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ទម្លាប់ក្នុងការគេង បន្ទាប់ពីទទួលទានបាយល្ងាចហើយភ្លាម អាចបង្កឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាព៥ចំណុច។

ក្រហាយទ្រូងនៅពេល ដែលអ្នកគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារពេលល្ងាច ទឹកអាស៊ីតដែលជួយ ដំណើរការរំលាយអាហារ នឹងច្រាលទៅផ្លូវដង្ហើម និងបពង់ក។ ហេតុនេះហើយ ជាមូលហេតុដែលអ្នកនឹង មានអាការក្តៅក្នុងដើមទ្រូង ដែលជាញឹកញាប់គេតែងតែហៅថា ឆ្អល់ចុងដង្ហើម។

ប៉ះពាល់ដល់គុណភាពនៃ ការគេងនៅពេលដែល រាងកាយរបស់អ្នកសម្រាក ប្រព័ន្ធរំលាយអាហារក៏ត្រូវការ ពេលវេលាសម្រាកដែរ។ ក៏ប៉ុន្តែ ការគេងភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួច គ្រូពេទ្យមិនបានណែនាំនោះទេ ព្រោះវាអាចធ្វើឲ្យគេងមិនគ្រប់ ឬកើតជំងឺគេងមិនលក់។

បង្កើនហានិភ័យនៃ ជំងឺទឹកនោមផ្អែមកម្រិតជាតិស្ករ ក្នុងឈាមអាចនឹងកើនឡើង នៅពេលដែលអ្នកគេងភ្លាមៗ បន្ទាប់ពីទទួលទានបាយរួច ដោយមិនបានធ្វើសកម្មភាពអ្វីសោះ។ ប្រសិនបើអ្នកមានទម្លាប់បែបនេះជាប្រចាំ អាចប្រឈមនឹងហានិភ័យនៃ ជំងឺទឹកនោមផ្អែមប្រភេទទី២ កាន់តែខ្ពស់។ យកល្អ អ្នកត្រូវគេងក្រោយពេល ទទួលទានអាហារ ពេលល្ងាចរយ:ពេល ២ម៉ោង។

លំបាកក្នុងការរំលាយ អាហារប្រសិនបើអ្នកទទួលទាន អាហារពេលល្ងាចច្រើន ហើយប្រញាប់ចូលគេងភ្លាមៗទៀតនោះ ដំណើរការរំលាយអាហារ នឹងជួបផលលំបាក ហើយអ្នកអាចកើតមានអាការហើមពោះ និងចាល់ជាតិអាស៊ីតក្នុងក្រពះ។ ហានិភ័យនៃជំងឺដាច់ សរសៃឈាមខួរក្បាលការបរាជ័យ នៅក្នុងការរំលាយអាហារ អាចបណ្តោលឲ្យ មានការកើនឡើង នៃបញ្ហាសម្ពាធឈាម និងកូឡេស្តេរ៉ុល។

បើយោងតាមការស្រាវជ្រាវ ជាច្រើនបានបង្ហាញថា ទម្លាប់គេងភ្លាមៗបន្ទាប់ពីទទួលទាន អាហារពេលល្ងាចរួច អាចបង្កឲ្យមានបញ្ហាចាស់ជាតិអាស៊ីត នៅក្នុងរាងកាយ ដែលបង្កទៅជាជំងឺដាច់ សរសៃឈាមខួរក្បាលផងដែរ ៕

Most Popular

To Top