នៅលើលោកនេះ អ្នកណាៗក៏ប្រាថ្នាចង់បាន សុខភាពល្អពេញមួយជីវិតដែរ ក៏ប៉ុន្តែដោយសារតែ ទម្លាប់រស់នៅប្រចាំថ្ងៃ អាចធ្វើឲ្យអ្នកជួបប្រទះនូវ បញ្ហាសុខភាពជាច្រើន។ ជាពិសេស គឺទង្វើមួយចំនួន ដែលយើងតែងតែចូលចិត្ត ធ្វើបន្ទាប់ពីទទួលទានបាយរួចភ្លាម ពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុត។ ខាងក្រោមនេះ គឺជាទង្វើមួយចំនួន ដែលអ្នកមិនគួរធ្វើ ក្រោយពេលបាយរួច៖
គេងភ្លាមៗមនុស្សភាគច្រើន តែងចូលចិត្តញ៉ាំអាហារយប់ជ្រៅ ហើយចូលគេងភ្លាមៗតែម្តង។ នេះគឺជាទម្លាប់អាក្រក់មួយ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់ប្រព័ន្ធរំលាយអាហារ លំហូរឈាម ជាតិស្ករក្នុងឈាម និង កូឡេស្តេរ៉ុលកើនឡើងខ្ពស់។ ដើម្បីធានាសុវត្ថិភាពចំពោះរាងកាយ អ្នកគួរតែទទួលទានឲ្យបានពីរម៉ោងសិន មុនពេលចូលគេង។
ទទួលទានតែការ ទទួលទានភេសជ្ជ:ដូចជាតែ អាចទប់ស្កាត់ការស្រូបយកជាតិដែក ដោយសារតែបរិមាណនៃសារធាតុ polyphenolic នៅក្នុងខ្លួនច្រើនពេក។ កង្វះនៃជាតិដែក អាចនាំឲ្យលោកអ្នកមានអាការស្លេកស្លាំង និងបញ្ហាផ្សេងៗទៀតនៅក្នុងខ្លួន។
ធ្វើលំហាត់ប្រាណភ្លាមៗ ការធ្វើលំហាត់ប្រាណភ្លាមៗ បន្ទាប់ពីទទួលទានបាយរួច អាចបណ្តោលឲ្យប៉ះពាល់ ដល់ប្រព័ន្ធរំលាយអាហារ ជាពិសេសក្រពះ ត្រូវរងគ្រោះខ្លាំងជាងគេ។ ដូច្នេះ ក្រោយពេលទទួលទាន បាយរួចភ្លាមអ្នកគួរតែជៀសវាង ទម្លាប់មួយនេះឲ្យបាន។
ជក់បារីសម្រាប់ អ្នកដែលមានទម្លាប់ជក់បារី ពិតជាចូលចិត្តណាស់ ក្រោយពេលបាយរួច ក៏ប៉ុន្តែទង្វើមួយនេះ អាចប៉ះពាល់ដល់ការស្រូប និងប្រើប្រាស់វីតាមីន ព្រមទាំងសារធាតុរ៉ែសំខាន់ៗជាច្រើន។ យកល្អ អ្នកគួរតែផ្អាកជក់បារី បន្ទាប់ពីទទួលទានបាយរួចភ្លាម ដើម្បីឲ្យរាងកាយអាចស្រូប និងប្រើប្រាស់វីតាមីនបាន។
ងូតទឹកការងូតទឹក ក្រោយពេលបាយភ្លាមៗ អាចបណ្តោលឲ្យលំហូរឈាម និងរាងកាយផ្លាស់ប្តូរសីតុណ្ហភាព មានការប្រែប្រួល។ នេះមានន័យថា លំហូរឈាមដែលត្រូវ ចែកចាយទៅតំបន់ផ្សេងៗបានតិច សូម្បីតែការរំលាយអាហារ ក៏ជួបនឹងផលលំបាកដែរ។
ទទួលទានផ្លែឈើ ប្រសិនបើអ្នកញ៉ាំផ្លែឈើភ្លាមៗ បន្ទាប់ពីទទួលទានបាយរួច ប្រព័ន្ធរំលាយអាហារមិនអាច ធ្វើការបានត្រឹមត្រូវឡើយ ព្រោះផ្លែឈើត្រូវការអង់ស៊ីម ខុសគ្នាដើម្បីធ្វើការរំលាយ។ ដូច្នេះ នៅពេលដែលអ្នកដាក់ របស់ទាំងពីរមុននេះ ចូលក្នុងពោះបន្តបន្ទាប់គ្នា យូរៗទៅប្រព័ន្ធរំលាយអាហារ ច្បាស់ជាអន្តរាយជាមិនខាន។ យកល្អ អ្នកគួរតែទទួលទានផ្លែឈើ នៅរៀងរាល់មុនពេលបាយ កន្លះម៉ោង ទើបរាងកាយអាចស្រូបយក សារធាតុសំខាន់ៗបានត្រឹមត្រូវ ៕