ទម្លាប់រស់នៅប្រចាំថ្ងៃ គឺជាកត្តាចម្បងដែលធ្វើឲ្យថ្លើម សួត និងក្រពះ បុរសមានសុខភាពល្អ ក៏ប៉ុន្តែតើអ្នកដឹងថាត្រូវធ្វើអ្វីខ្លះទេ? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា សរីរាង្គនៅក្នុងរាងកាយ មានភាពរឹងមាំ ឬទន់ខ្សោយ គឺអាស្រ័យទៅលើទម្លាប់រស់នៅ និងការទទួលទានរបបអាហារប្រចាំថ្ងៃ។
ខាងក្រោមនេះ គឺជាដំបូន្មានដ៏សំខាន់បំផុត ដែលមនុស្សប្រុសគ្រប់រូបគួរតែអនុវត្តតាម ដើម្បីការពារសរីរាង្គខាង ក្នុងកុំឲ្យមានគ្រោះថ្នាក់៖
១.ចង់ឲ្យក្រពះ ពោះវៀន មានសុខភាពល្អគួរតែកាត់បន្ថយ ការទទួលទានសាច់កត្តាដែល គំរាមកំហែងដល់ក្រពះពោះវៀនខ្លាំងបំផុត គឺទម្លាប់នៃការទទួលទាន សាច់ច្រើនពេក ខ្វះការហាត់ប្រាណ អតុល្យភាពនៃរបបអាហារ បរិភោគជាតិសរសៃតិច។ យកល្អអ្នកត្រូវទទួលទាន បរិមាណនៃបន្លែ និងគ្រាប់ធញ្ញជាតិជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការរបស់រាងកាយ។ អាហារដែលសម្បូរទៅ ដោយជាតិសរសៃរួមមាន ស្ពៃក្តោប ភ្លៅកង្កែប ស្រូវសាឡី និងបន្លែពណ៌បៃតងជាច្រើនទៀត។
អាហារទាំងអស់នេះ អាចជួយឲ្យពោះវៀនធំដំណើរការបានល្អ ទប់ទល់នឹការទល់លាមក។ ប៉ុន្តែអ្នកគួរតែព្យាយាមធ្វើ លំហាត់ប្រាណរាល់ថ្ងៃ និងកុំទម្លាប់អង្គុយយូរពេក។
២.ចង់ឲ្យថ្លើមានសុខភាពល្អ គួរជៀសវាងជាតិអាល់កុលមូលហេតុ មួយក្នុងចំណោមមូលហេតុធំបំផុត ដែលធ្វើឲ្យខូចថ្លើមចំពោះបុរស គឺការទទួលទានជាតិអាល់កុល។ ការសិក្សាបានបង្ហាញថា ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង ១៦០មីលីលីត្រ ជារៀងរាល់ថ្ងៃ ក្នុងរយ:ពេល១០ឆ្នាំ ភាគរយនៃជាតិអាល់កុលឡើងដល់ ៩២ភាគរយ។ ដូច្នេះដើម្បីការពារថ្លើម របស់អ្នកពីការឆ្លងមេរោគ អ្នកត្រូវកំណត់ការទទួលទានជាតិអាល់កុល។ ចំពោះអាហារដែលជួយ ឲ្យថ្លើមមានសុខភាពល្អ គឺប្រូតេអ៊ីន និងវីតាមីន ដែលមាននៅក្នុងស៊ុត ត្រី ផលតិផលទឹកដោះគោ និងថ្លើមសត្វ។
៣.ចង់ឲ្យសួត មានសុខភាពល្អហាមជក់បារី ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ប្រសិនបើអ្នកឈប់ជក់បារី មុនពេលអាយុ ៣០ឆ្នាំ អាចកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកសួត បានដល់ទៅ ៩០ភាគរយ។ ក្រោយរយ:ពេល៥ឆ្នាំ នៃការឈប់ជក់បារី ហានិភ័យនៃជំងឺមហារីកមាត់ និងបំពងអាហារ ក៏ត្រូវកាត់បន្ថយផងដែរ។
ក្រៅពីនេះ អ្នកគួរតែព្យាយាមទទួលទានគ្រាប់ធមញ្ញាជាតិដូចជាសណ្តែកដី គ្រាប់វ៉ាលណាត់ អាល់ម៉ុង គ្រាប់ស្វ័យចន្ទី… ព្រោះពួកវាសម្បូរទៅដោយសារធាតុ ស៊ីលីស្យូម វីតាមីនE និងសារធាតុចិញ្ចឹមល្អៗ ដែលអាចជួយការពារសួត និងការបន្ថយគ្រោះថ្នាក់នៃជំងឺសួតផងដែរ៕