បន្លែ និងផ្លែឈើពណ៌បៃតង មិនត្រឹមតែជួយដុតបំផ្លាញខ្លាញ់ក្បាល់ពោះ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រកទម្ងន់ និងផ្ដល់នូវអាហាររូបត្ថម្ភ គាំទ្រដល់រាងកាយ ទៀតផង។
ជាតិខ្លាញ់នៅលើក្បាល់ពោះ មិនគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ថា ធ្ងន់ និងមើលទៅមិនសូវមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ:ឥទ្ធិពល ជាច្រើនចំពោះសុខភាពផងដែរ។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយជាតិខ្លាញ់ ដែលលើសនៅក្នុងពោះចេញ គឺមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ ក្រៅពីការអនុវត្តលំហាត់សមរម្យ របបអាហារដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយឲ្យទំហំចង្កេះ របស់អ្នកសាកសម។
ដោយផ្អែកតាមអាកាសធាតុ នាពេលបច្ចុប្បន្ន បន្លែ និងផ្លែឈើពណ៌បៃតង ពិតជាមានសុវត្ថិភាពបំផុត ក្នុងការជួយកាត់បន្ថយភាពធាត់ បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ .
១. ម្ទេសផ្លោកបៃតង
២.ផ្លែប៉ោមបៃតង
៣. សណ្ដែកគួរ
៤. ផ្កាខាត់ណាខៀវ
៥. ស្ពៃ Spinach