តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការសើចមិនត្រឹមតែជាការបង្ហាញពី ទំនាក់ទំនងល្អចំពោះគ្នា ឬសម្រាប់ការកំប្លែងលេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលំហាត់ប្រាណព្រមទាំង ជាឱសថជំនួយសុខភាព រាងកាយផងដែរ។
ដើម្បីជ្រាប់ច្បាស់ថា ការសើចផ្ដល់នៅ អត្ថប្រយោជន៍យ៉ាងណាខ្លះ សម្រាប់សុខភាព សូមអានខាងក្រោមទាំងអស់គ្នា៖
១. មានទំនាក់ទំនងល្អ៖ សើចមិនត្រឹមតែបង្កើត បរិយាកាសសប្បាយ ឬការកំប្លែងលេងនោះទេ ប៉ុន្តែវាក៏អាចជួយធ្វើឲ្យមាន ទំនាក់ទំនងល្អរវាងគ្នានឹងគ្នាផងដែរ។
២. បង្កើនទំនុកចិត្ត៖ សម្រាប់ប្តីប្រពន្ធ ឬគូស្នេហ៍ការសើច ឬការញញឹមអាចជួយឲ្យពួកគេមាន អារម្មណ៍ស្រស់ថ្លាបង្កើនភាពទុកចិត្ត និងមានទំនាក់ទំនងល្អ ជាមួយគ្នាបានយូរអង្វែង។
៣. ការពារជំងឺបេះដូង៖ ថ្នាំ និងការរស់នៅប្រកបដោយអនាម័យ ត្រូវបានគេចាត់ទុកថាជាឱសថ ដ៏ប្រសើរសម្រាប់សុខភាព ប៉ុន្តែសើចក៏ជាផ្នែកមួយដ៏សំខាន់ ចំពោះសុខភាពផងដែរ។ តាមការសិក្សាពីសាកលវិទ្យាល័យ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្ររដ្ឋ Maryland បានរកឃើញថា អ្នកជំងឺបេះដូង ដែលសើចតិចមានអាការឆាប់ខឹង និងប្រទូសរ៉ាយ ខ្លាំងជាងអ្នកជំងឺសើចបានច្រើន។
៤. ជួយដុតជាតិកាទ្បូរី៖ តាមការសិក្សាស្រាជ្រាវ នៃសកលវិទ្យាល័យ Vanderbilt បានឲ្យដឹងថា ការចំណាយពេលសើចចាប់ពី ១០ ទៅ ១៥ នាទី អាចជួយជំនួយដល់សុខភាពបេះដូង និងជួយដុតបំផ្លាយជាតិកាទ្បូរី ក្នុងខ្លួនបានទៀតផង។
៥. បង្កើនការចងចាំ៖ ការមើលកម្សាន្តជាមួយវីដេអូបែបសប្បាយ ឬកំប្លែងៗរយ:ពេល ២០ នាទី អាចជួយបំបាត់ភាពតានតឹង និងបង្កើនការចងចាំដល់ខួរក្បាល ជាពិសេសសម្រាប់មនុស្សវ័យចំនាស់។
៦. ពង្រឹកប្រព័ន្ធភាពស៊ាំ៖ ការសើចមិនត្រឹមតែ អាចជួយកាត់បន្ថយ ភាពតប់ប្រមល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើន និងពង្រឹងប្រពន្ធភាពស៊ាំ ក្នុងរាងកាយទៀតផង។
៧. អារម្មណ៍ស្រស់ថ្លា៖ បើទោះបីពេលខ្លះ អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច ឬតានតឹង យ៉ាងណាក៏ដោយអ្នកគួរតែ គ្រប់គ្រងអារម្មណ៍របស់អ្នក ឲ្យមានតុល្យភាព ដូចជាការព្យាយាមសើចជាដើម ក៏អាចជួយឲ្យអ្នកមានភាពធូរស្បើយ និងស្រស់ថ្លាក្នុងអារម្មណ៍បាន៕
៨. បង្កើនភាពស្និតស្នាល៖ បើយោងតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ ទីក្រុងឡុងដ៍ បានរកឃើញថាការសើចដាក់គ្នា មុននឹងចាប់ផ្ដើមការសន្ទនា គឺអាចជួយបង្កើតភាពស្និតស្នាល រវាងគ្នាទៅវិញមក ៕