ល្ពៅ គឺជាបន្លែមួយប្រភេទ ដែលបងប្អូនខ្មែរយើងចូលចិត្ត យកទៅស្លរប្រហើរ ស្លរកកូរ ឬធ្វើជានំផ្សេងៗទៅតាម ចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះល្ពៅមាន អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព មិនថាតែ ត្រួយ ផ្លែ ឬគ្រាប់របស់វាឡើយ។
បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ផ្លែល្ពៅត្រូវបានគេផ្សំ ធ្វើជាឱសថសម្រាប់ថែរក្សា និងការពារបញ្ហាស្បែកគ្រប់ប្រភេទ។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ ផ្លែល្ពៅសម្រាប់ថែរក្សា និងព្យាបាលបញ្ហាសម្រស់៖
ល្ពៅ និងទឹកឃ្មុំ១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំមួយ ស្លាបព្រាកាហ្វេដូចគ្នា។ ២.យកមកលាបលើស្បែកមុខ ហើយទុករយ:ពេល១០នាទី ទើបលាងសម្អាតចេញ ជាមួយទឹកក្តៅឧណ្ឌៗ។ ៣.អនុវត្តទៀងទាត់មួយសប្តាហ៍៣ដង ដើម្បីជៀសផុតពីការរលាក កើតមុន និងស្នាមជាំនៅលើផ្ទៃមុខ។
ល្ពៅ និងទឹកដោះគោយ៉ាអួ ១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយទឹកដោះគោយ៉ាអួ ២ស្លាបព្រាកាហ្វេ។ ២.លាបនៅលើផ្ទៃមុខ នឹងទុករយ:ពេល១០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ៣.អនុវត្តវិធីនេះមួយសប្តាហ៍យ៉ាងហោចណាស់ ៣ដង ដើម្បីកាត់បន្ថយភាពចាស់។
ល្ពៅ និងវីតាមីន E ១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងប្រេងវីតាមីន E ១គ្រាប់។២.លាបនៅលើស្បែកមុខ និងទុករយ:ពេល ១០ទៅ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។៣.អនុវត្តវិធីនេះមួយសប្តាហ៍ ៣ដង ដើម្បីចិញ្ចឹមស្បែកឲ្យមានសំណើម និងមានភាពបត់បែនបានល្អ។
ល្ពៅ និងទឹកក្រូចឆ្មារ១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ។២.លាបនៅលើស្បែកមុខឲ្យសព្វ រួចទុកចោលរយ:ពេល១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។ ៣.សូមប្រើឲ្យបាន៣ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានផ្ទៃមុខភ្លឺរលោងស្អាត។
ល្ពៅ និងទឹកខ្មេះប៉ោម១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកខ្មេះប៉ោម កន្លះស្លាបព្រាកាហ្វេ។២.លាបឲ្យពេញផ្ទៃស្បែកមុខ រួចទុកចោលរយ:ពេល១០ទៅ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។៣.អនុវត្តក្នុងមួយសប្តាហ៍តិចបំផុត ៣ដង ដើម្បីកម្ចាត់មុនក្បាលខ្មៅ ចេញឲ្យអស់ពីផ្ទៃមុខ។
វិធីទាំងអស់នៅខាងលើនេះ គ្មានផ្ទុកសារធាតុគីមីដែលបង្កឲ្យ ប៉ះពាល់ដល់សុខភាពឡើយ ដូច្នេះអ្នកអាចប្រើប្រាស់ទៅតាម ប្រភេទនៃបញ្ហាស្បែកមុខ ដោយគ្មានអ្វីត្រូវព្រួយបារម្ភទាំងអស់៕