សុខភាព និង ផ្លូវភេទ

គុណវិបត្តិ នៃការទទួលទាន ទឹកក្រូចច្របាច់ ប្រចាំថ្ងៃ

ទម្លាប់នៃការទទួលទាន ទឹកក្រូចច្របាច់ ប្រចាំថ្ងៃ ប៉ូវកម្លាំង លោកអ្នកតែងតែមើលរំលង នូវភេសជ្ជ:ប្រភេទនេះថា តើងាយប្រឈមនឹងរោគរលាកសន្លាក់ គួរឱ្យប្រុងប្រយ័ត្នកម្រិតណា។

លទ្ធផលពិសោធន៍ ឱ្យដឹងថា អ្នកផឹកក្រូចច្របាច់ ១កែ ១ថ្ងៃ អាចមានអត្រាប្រឈមនឹង រោគរលាកសន្លាក់ ដល់ទៅ ៤១% ឯណោះ។ បើយោងតាម គេហទំព័របរទេស បានចុះផ្សាយ ថ្ងៃទី២០ ឧសភា ២០១៦ នេះ។

បើទោះបីជានៅក្នុង ទឹកក្រូចច្របាច់ សម្បូទៅដោយវីតាមីន ជំនួយកម្លាំង និងបំប៉នស្បែកក្តី ប៉ុន្តែក៏សំបូរទៅដោយជាតិស្ករ ហ្វ្រុកតូ ខណ:ជាតិស្ករប្រភេទនេះ ចូលទៅសន្សំទុក នៅក្នុងរាងកាយ វានឹងបំលែងទៅជា អាស៊ីដយូរិក ហើយបំផ្លាញគ្រាប់ឈាម ដែលរត់ទៅចិញ្ចឹមសន្លាក់ឆ្អឹង ដោយចុងក្រោយ បណ្តាលឱ្យហើម ឬរលាក បានយ៉ាងងាយ។

ពិសេសទឹកក្រូចកំប៉ុង ឬដប បណ្តាលឱ្យឆាប់ប្រឈមនឹង រោគខាងលើនេះបំផុត ព្រោះក្នុងនោះ មានជាតិស្ករកម្រិតខ្ពស់ និងមានអាស៊ីដកាត់ក្រពះ ទៀតផង។ គួរបញ្ជាក់ថា អ្នកទទួលទាន ទឹកក្រូចច្របាច់ រៀងរាល់ថ្ងៃ អត្រាប្រឈមនឹងរោគរលាកសន្លាក់ រហូតដល់ ៧០ភាគរយ ផងដែរ៕

Most Popular

To Top