សុខភាព និង ផ្លូវភេទ

តើផ្លែត្របែក មានអត្ថប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព?

ត្របែកមិនត្រឹមជាផ្លែឈើ ដែលមានរសជាតិឆ្ងាញ់ ត្រូវពេញនិយមទទួលទាន នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានអត្ថប្រយោជន៍ ចំពោះសុខភាពទៀតផង។

សម្រកទម្ងន់: ផ្លែត្របែកសម្បូរដោយជាតិវីតាមីន និងសរសៃ ដែលទទួលទានវាទៅ អាចធ្វើឲ្យអ្នកសម្រកទម្ងន់បាន។

កាត់បន្ថយផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម: តាមការសិក្សាស្រាវជ្រាវ បានរកឃើញថា ជាតិសរសៃនៅក្នុងផ្លែត្របែក អាចជួយគ្រប់គ្រងការស្រូបយកជាតិស្ករ របស់រាងកាយពីក្នុងរបបអាហារ និងធ្វើឲ្យធ្លាក់ចុះជាតិអាំងសូលីន ដែលជួយបន្ថយផលប៉ះពាល់ នៃជំងឺទឹកនោមផ្អែមបាន។

ការពារជំងឺមហារីក: ត្របែកត្រូវបានគេចាត់ទុក ជារបបអាហារមួយប្រភេទ ដែលអាចជួយទប់ស្កាត់កំណើន និងការរីករាលដាល របស់កោសិកាមហារីកដូចជា មហារីកក្រពេញប្រូស្តាត សុដន់ និងមហារីកមាត់ជាដើម៕

Most Popular

To Top