សុខភាព និង ផ្លូវភេទ

ផ្លែឈើ ៥ប្រភេទ ហាមទទួលទាន ប្រយ័ត្នកូនឈឺ

ការបំបៅដោះកូនដែលទើបនឹងកើត គឺជាវិធីសាស្ត្រមួយដែលជួយឲ្យ ពួកគេមានសុខភាពល្អ និងមានការរីកលូតលាស់រឹងមាំង។ ប៉ុន្តែ​តើអ្នក​ម្តាយ​គ្រប់រូប​ដឹងទេ អាហារមួយចំនួនដែល អ្នកទទួលទានរាល់ថ្ងៃ អាចប៉ះពាល់ដល់ទារក ពេលបំបៅដោះ?

បើយោងតាមអ្នកជំនាញបានបង្ហាញថា ទារកដែលទើបនឹងកើតត្រូវការ ទឹកដោះម្តាយច្រើន ប៉ុន្តែប្រសិនបើមានពេលណាមួយ ដែលពួកគេបៅដោះតិច, មានបញ្ហាបន្ទោរបង់ ឬមិនស្រួលខ្លួន អ្នកគួរតែសង្កេតមើលអាហារ មួយដែលអ្នកបរិភោគ ព្រោះវាអាចប៉ះពាល់ដល់ទារក។

ផ្លែក្រូច៖ ការទទួលទានក្រូចជាញឹកញាប់ អាចបន្ថែមជាតិអាស៊ីតទៅក្នុងទឹកដោះ ដែលធ្វើឲ្យទារកហើមពោះ។ យកល្អអ្នកម្តាយ​គួរតែ ជៀសវាង​ផ្លែឈើ​ដូចជា, ក្រូច, ទំពាំងបាយជូរ, ក្រូចឆ្មា បើទោះបីជាវាមានផ្ទុករីតាមីន C ដ៏ល្អក៏ដោយ។

ផ្លែស្ត្រប៊ឺរី៖ ការទទួលទានផ្លែស្ត្រប៊ឺរីច្រើនពេក ខណ:ដែលបំបៅដោះកូន អាចធ្វើឲ្យប្រតិកម្មអាឡែស៊ីធ្ងន់ធ្ងរ ហើយរោគសញ្ញារួមមាន ហើមពោះ, រាគ, មិនស្រួលខ្លួន និងមានអាការ:កន្ទួលនៅលើស្បែក។ ដូច្នេះ យល់ល្អអ្នកគួរនៅជៀសឲ្យឆ្ងាយពី ផ្លែឈើមួយប្រភេទនេះ។

ម្នាស់៖ ម្នាស់សម្បូរទៅដោយទឹកអាស៊ីតធម្មជាតិ ហើយប្រសិនបើអ្នកទទួលទាន ផ្លែឈើនេះនឹងធ្វើឲ្យទឹកដោះធំក្លិនអាក្រក់ ហើយអាច​បណ្តោលឲ្យទារកកន្ទួល ឬរលាកស្បែក។

ផ្លែឈឺរី៖ ការទទួលទានផ្លែឈឺរីច្រើនពេក អាចបណ្តោលឲ្យទារកមានបញ្ហារាគរួស។ ជៀសវាការទទួលទានផ្លែឈើទាំងនេះ ជាពិសេសពេលបំបៅដោះ និងពេលទើបនឹងកើត។

ផ្លែប៉ោម៖ ខណ:ដែលផ្លែប៉ោមល្អសម្រាប់សុខភាព ប៉ុន្តែវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅពេលបំបៅដោះកូន អ្នកគួរតែជៀសវាង។ ដោយសារតែវត្តមាននៃជាតិសរសៃច្រើន ពេកនាំឲ្យទារកមានការទល់លាមក ៕

Most Popular

To Top