សុខភាព និង ផ្លូវភេទ

វិធីសាស្រ្ត៤ យ៉ាង អាចជួយធ្វើស្បែកភ្លឺ និងទន់រលោង

រូបមន្តងាយៗ ដែលអាចយកទៅអនុវត្តនៅឯផ្ទះបាន ដើម្បីជួយធ្វើស្បែកភ្លឺ និងទន់រលោង។ មានកត្ដាជាច្រើន ដែអាចធ្វើឲ្យស្បែករបស់អ្នកស្ងួត និងខូចនោះ ដូចជា បរិយាកាសនៃការរស់នៅ របបអាហារ និងកត្តាអនាម័យជាដើម។

១. ប្រទាលកន្ទុយក្រពើត្រូវបានគេចាត់ទុកថា ជាឱសថដ៏មានប្រសិទ្ធភាពបំផុត សម្រាប់បញ្ហាស្បែកជាច្រើន ដូចជា មុន ប្រឆាំងភាពចាស់ និងការរលាកផ្សេងៗ។ លើសពីនេះទៅទៀត ប្រទាលកន្ទុយក្រពើ ថែមទាំងជួយជួសជុលកោសិកាស្បែកខូច និងស្បែកភ្លឺរលោងផងដែរ។

២. ប្រេងដូងមានគុណប្រយោជន៍ល្អជាច្រើន សម្រាប់សុខភាពស្បែក។ ដោយគ្រាន់តែលាប ប្រេងដូង នៅលើស្បែកទៀងទាត់ អាចជួយធ្វើឲ្យស្បែកទន់ និងភ្លឺរលោង។

៣. ក្រែមគួរប្រើប្រាស់ពពួកក្រែម លាបស្បែកប្រភេទណា ដែលជាតិផ្សំមកពីទឹកដោះគោ ព្រោះវាអាចធ្វើឲ្យស្បែកទន់ និងជួសជុសកោសិកាស្បែកខូច។

៤. ស្រូវសាលី និងទឹកឃ្មុំលាយស្រូវសាលី ជាមួយទឹកឃ្មុំ រួចយកមកលាបនៅលើស្បែក អាចជួយផ្ដល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់ម៉ត់រលោងផងដែរ៕

Most Popular

To Top