យើងដឹងហើយថា តម្រងនោម គឺជាសរីរាង្គដ៏សំខាន់មួយផ្នែក ដែលមានតួនាទីច្រោះឈាម និងបញ្ចេញកាកសំណល់ពុល ចេញពីរាងកាយ។ ប៉ុន្តែប្រសិនបើតម្រងនោម ជួបបញ្ហាសរីរាង្គផ្សេងទៀតក៏ជួបបញ្ហាដូចដែរ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញ រោគសញ្ញាទាំង៥ចំណុចនេះ កើតមានឡើងជាញឹកញាប់ គួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។
-នោមទាស់ក្នុងករណី ការនោមរបស់អ្នក មានការឈឺចាប់ ហើយទឹកនោមបញ្ចេញបានតិចៗ វាជាសញ្ញានៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម។ ប៉ុន្តែប្រសិនបើទឹកនោមមានលាយឈាម វាអាចជាសញ្ញានៃជំងឺខ្សោយតម្រងនោម ហេតុនេះអ្នកគួរតែប្រញាប់ទៅពិនិត្យ សុខភាពតម្រងនោមឲ្យបានឆាប់។
-ហើមជើង ឬកជើងប្រសិនបើអ្នកឧស្សាហ៍ កើតមានអាការហើមជើង ឬកជើង គួរតែប្រញាប់ទៅជួបគ្រូពេទ្យ។ ករណីបែបនេះអាចបណ្តោល មកពីការចុះខ្សោយនៃមុខងារតម្រងនោម ជាមួយនឹងការផ្ទុកជាតិសូដ្យូមច្រើនពេក ធ្វើឲ្យមានការអាការហើមកើតឡើង។
-ហើមភ្នែកនៅពេលតម្រងនោម កំពុងតែបញ្ចេញជាតិប្រូតេអ៊ីនច្រើន នៅក្នុងទឹកនោម ភ្នែករបស់អ្នកអាចមានសភាពហើម។ ប្រសិនបើករណីមួយនេះ កើតឡើងញឹកញាប់ អ្នកគួរតែប្រញាប់ធ្វើតេស្តឈាម ឬពិនិត្យសុខភាពតម្រងនោមឲ្យបានច្បាស់។
-ខ្សោយសាច់ដុំអតុល្យភាពអឡិចត្រូលីត្រ អាចបណ្តោលមកពីមុខងារ នៃតម្រងនោមចុះទន់ខ្សោយ។ ដូច្នេះប្រសិបើអ្នកមានការ ឈឺចាប់សាច់ដុំពេញមួយថ្ងៃ អាចជាសញ្ញានៃបញ្ហាតម្រងនោម។
-ទឹកនោមឡើងពពុះការនោម មានបែកពពុះច្រើន គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា តម្រងនោមកំពុងតែចុះទន់ខ្សោយ។ មិនតែប៉ុណ្ណោះ អ្នកនឹងសម្គាល់ឃើញទឹកនោម មានក្លិនឆ្អេះខ្លាំង ខុសពីធម្មតា។
នៅពេលដែលតម្រងនោមកំពុងតែមានបញ្ហា វាមិនអាចគ្រប់គ្រងសារធាតុចិញ្ចឹម និងឈាម បានត្រឹមត្រូវឡើយ ដូច្នេះស្បែកនឹងមានសភាពរមាស់។ ក្នុងករណីដែលការប្រើប្រាស់ក្រែមមិនអាច ជួយបំបាត់អាការមាស់បានទេ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕