ស្វីស: បើយោងតាមតួលេខចេញផ្សាយ របស់អ្នកជំនាញនៅប្រទេសស្វីស បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់មនុស្សចំនួន ១២៥.០០០នាក់ ត្រូវបានស្លាប់ និង ៤០០.០០០នាក់ទៀតពិការ ដោយសារពស់ចឹក។
បើតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បាននិយាយថា មនុសស្សប្រហែលជាង ៥,៥ លាននាក់ ត្រូវបានពស់ចឹក ដែលជាលទ្ធផលមនុស្សប្រមាណជា ២,៧ បានរងផលប៉ះពាល់ បន្ទាន់ពីត្រូវពស់ចឹក។
លោកសាស្រ្តាចារ្យ Jose Maria Gutierrez មកពីសាកលវិទ្យាល័យកូស្តារីកា បាននិយាយថា «វាគឺជាពេលវេលាមួយ ដែលពិភពលោក គួរតែអើពើចំពោះបញ្ហានេះ សម្រាប់ការប្រើប្រាស់ថ្នាំ និងវិទ្យាសាស្រ្ត ដើម្បីជួយដល់សុខុមាលភាព របស់ប្រជាជន»៕