សុខភាព និង ផ្លូវភេទ

៦ ចំណុច យុវវ័យកម្ពុជា គួរពិចារណាឡើងវិញ ចំពោះ កូកាកូឡា

យោងតាម healthy-drinks បានចុះផ្សាយឲ្យដឹងថា ភេសជ្ជ:កូកាកូឡា (Coca Cola)និង ប៉ិបស៊ី(Pepsi) ធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពន់ពេក ធ្វើឲ្យតម្រង់នោមខ្សោយ ហើយប្រព័ន្ធរំលាយអាហារមានការថយចុះ ជាដើម។

ទឹកត្រជាក់មួយកែវ មិនមែនជាទីចាប់អារម្មណ៍ ប៉ុន្តែវាផ្តល់នូវជម្រើសដ៏ល្អ សម្រាប់សុខភាព និងជាលក្ខណ្ឌជួយឲ្យជីវិតរស់រាន។ ចំណុចល្អនៃទឹកមនុស្ស មិនត្រូវកានោះឡើយ ដោយភ្លាមៗក្រោយញ៉ាំអាហារ បើករណី ទឹកត្រជាក់ និងកូកាកូឡា ឬប៉ិបស៊ី នៅក្បែរ ជាក់ណាស់ ប្រាកដជាលើកភេសជ្ជ:នោះ ផឹកមុនទឹកទៅទៀត ទាំងនេះហើយដែលជាកក្តាមួយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងខ្លួន ។ ខាងក្រោមនេះជាផលប៉ះពាល់ ៦ចំណុច ចំពោះអ្នកដែលតែងតែផឹកកូកាកូឡា និងប៉ុបស៊ី៖

១. ជាតិកាហ្វេអ៊ីន និងស្ករគីមី ឬស្ករសិប្បនិម្មិត៖ ផលិតផលទាំងនេះមានវត្តមាននៅក្នុង ភេសជ្ជ:ដែលមានរស់ជាតិត្រជាក់ផ្អែម ជាពិសេសនៅក្នុងកូកាកូឡា និងប៉ុបស៊ី ដែលកំពុងរងបណ្តឹង យ៉ាងច្រើន ក្នុងប្រទេសអភិវឌ្ឍន៍ជាមួយនិងផលិតផលនេះ ប្រើប្រាស់ជាតិកាហ្វេអ៊ីន និងស្ករសិប្បនិម្មិត ដែលបង្កឲ្យមានជំងឺជាច្រើន ។
សម្រាប់កុមារគួរតែដាក់កម្រិតកុំឲ្យផឹកកូកា កូឡា ឬ ប៉ុបស៊ី ដែលមានជាតិស្ករសិប្បនិម្មិតនេះ ដែលជាសារធាតុបង្កឲ្យមានជំងឺទឹកនោមផ្អែម។

២.ធ្វើឲ្យខ្សោយតម្រង់នោម៖ ជាតិស្ករធម្មជាតិវាមិនមែនជាមូលហេតុ ដែលធ្វើឲ្យកើតទឹកនោមផ្អែម នោះទេ ប៉ុន្តែសម្រាប់ជាតិស្ករ សិប្បនិម្មិត នៅក្នុងកូកាកូឡា ឬប៉ុបស៊ី ជាហេតុដេលធ្វើឲ្យកើតទឹកនោមផ្អែម បង្កឲ្យមានផលប៉ះពាល់ដល់តម្រងនោម។

៣. ធ្វើឲ្យប្រព័ន្ធរំលាយអាហារចុះខ្សោយ៖ ទឹកក្តៅមួយកែវ អាចជួយបង្កើនល្បឿនធ្វើឲ្យ កម្រិតរំលាយអាហារប្រសើរឡើង។ ប៉ុន្តែបើអ្នកបន្តផឹកកូកាកូឡា និងប៉ុបស៊ី និងធ្វើឲ្យអង់ស៊ីមចុះខ្សោយ ដូច្នេះវាមិនមែនជាអាហារ ដែលអ្នកត្រូវបន្តផឹកនោះទេ។

៤. ធ្វើឲ្យធាត់ និងកើតជំងឺទឹកនោមផ្អែម៖ វាគឺកំពុងធ្វើឲ្យពិភពលោក ព្រួយបារម្ភ ដោយផលិតផលទាំងនេះ ធ្វើឲ្យក្មេងធាត់ ជាពិសេសយុវវ័យ ហើយបង្កជាបញ្ហារោគទឹកនោមផ្អែម។

៥. ធ្វើឲ្យធ្មេញ និងឆ្អឹងខូច៖ កម្រិតនៃ PH នៅក្នុងកូកាកូឡា 3,2 ជាកម្រិតមួយដ៏ខ្ពស់ ដែលចាត់ទុកថា កូឡាកូឡា និង ប៉ិបស៊ី ជាភេសជ្ជ:ទឹកអាស៊ីត ដែលធ្វើឲ្យខូចធ្មេញ និងឆ្អឹងខូច។

៦. ប៉ះពាល់ដល់តំណពូជ៖ ការស្រាជ្រាវមួយ បានបង្ហាញថា កូកាកូឡានិង ប៉ុបស៊ី ជាថ្នាំមួយធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទ និងបង្ករជារោគរបេងផងដែរ៕

Most Popular

To Top