ខ្យល់ដង្ហើមមិនល្អ អាចកើតមានទ្បើងសម្រាប់អ្នកទាំងអស់គ្នា គ្រប់ពេលវេលា ដែលវាបណ្ដាលមកពីកត្តាជាច្រើនដូចជា មាត់ស្ងួត អាហារប្រូតេអ៊ីនខ្ពស់ ជាតិស្ករ ឬទឹកអាស៊ីត ជក់បារី និងជំងឺពុកធ្មេញជាដើម អាចជាកត្តាមួយ ធ្វើឲ្យអ្នកមានខ្យល់ដង្ហើមមិនល្អ។ តើគួរតែធ្វើដូចម្ដេច ទើបអាចបំបាត់បញ្ហានេះបាន?
១. ធ្វើការ ដុសធ្មេញការដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវ ជារឿងល្អបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាមាត់មានក្លិន ឬខ្យល់ដង្ហើមមិនល្អ។ ហេតុដូចនេះ អ្នកតែដុសធ្មេញ យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ដោយប្រើរយ:ពេលដុសពីរនាទី ដើម្បីធ្វើប្រាកដថា តំបន់ទាំងអស់នៃធ្មេញ និងក្នុងមាត់របស់អ្នកស្អាត។
២. ប្រើ សសៃអំបោះ រូស ធ្មេញ ឲ្យបាន ញឹកញាប់ អាហារដែល នៅសល់ ឬជាប់នៅ ចន្លោះ ធ្មេញ អាច បន្ថែម បញ្ហា ក្លិនមាត់បាន ហេតុដូចនេះ អ្នកគួរតែប្រើ សសៃអំបោះ រូស ធ្មេញ ឲ្យបាន ញឹកញាប់ ទើបជាការប្រសើរ។
៣. ប្រើម្សៅ baking sodaព្យាយាមប្រើម្សៅ baking soda ដុសសម្អាតធ្មេញរបស់អ្នកឲ្យបានម្ដងក្នុងមួយសប្តាហ៍ នឹងជួយបន្សាបជាតិបាក់តេរី ដែលបណ្តាលឲ្យមានខ្យល់ដង្ហើមអាក្រក់។
៤. គួរជៀសវាងនូវ ប្រភេទអាហារមួយចំនួនខ្ទឹម បារាំង និង ខ្ទឹមស គឺជា មូលហេតុ ដ៏ចម្បងមួយ។ វិធីតែម្យ៉ាងដែល អ្នកអាចជៀសវាង នូវបញ្ហានេះបាន អ្នកមិនត្រូវទទួលទាន ខ្ទឹមស និង ខ្ទឹមបារាំង ជាពិសេសមុនពេល ដែលអ្នកត្រូវទៅធ្វើការ ឬចូលក្នុងព្រឹត្តិការណ៍ផ្សេងៗ ប្រសិនបើអ្នកមាន ការព្រួយបារម្ភ អំពីក្លិនមាត់របស់អ្នក។
៥. ចោលទំលាប់ នៃការជក់បារី ការជក់បារីអាចបំផ្លាញដល់ជាលិកា របស់អញ្ចាញធ្មេញ និងធ្វើឲ្យធ្មេញមាន ពណ៌មិនល្អ ដែលវាអាច នឹងបង្កើនហានិភ័យ នៃការប្រឈមនិង ជំងឺមហារីក ក្នុងក្រអូមមាត់ បានផងដែរ ។
៦. ធ្វើការខ្ពុលមាត់ ការប្រើទឹកលាងសំអាតមាត់ អាចជួយប្រឆាំងនឹងពួកបាក់តេរី ដោយបន្ថែមនូវការការពារ និងកាត់បន្ថយសារជាតិ កំណកកំបោរ ដែលបង្កឲ្យមានបាក់តេរី ៕