ស្លឹកគ្រៃ មិនត្រឹមតែជា រុក្ខជាតិម្យ៉ាង ដែលយើងយកមកធ្វើជាគ្រឿងផ្សំ ធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែស្លឹក និងប្រេងរបស់វា ថែមទាំងមានអត្ថប្រយោជន៍ ចំពោះសុខភាពទៀតផង។
តើអ្នកដឹងទេថា ស្លឹកគ្រៃផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សុខភាពនោះ?
-ជួយបន្សាបជាតិពុល ក្នុងរាងកាយ
-គ្រប់គ្រងកម្រិតជាតិកូទ្បេស្តេរ៉ុល
- បំបាត់ គ្រុនក្តៅ និង ផ្តាសាយ
-កាត់បន្ថយការឈឺរលាកសន្លាក់
-ជួយដល់ការបំបៅដោះទារក សម្រាប់ស្រ្តីជាម្តាយដំបូង
-ការពារជំងឺបាក់ទឹកចិត្ត
-ជួយកាត់បន្ថយក្លិនរាងកាយ
-ការពារជំងឺមហារីក - ធ្វើឲ្យ អារម្មណ៍ ស្រស់ថ្លា
-ជួយឲ្យស្បែកមានសុខភាពល្អ
-ជួយព្យាបាលបញ្ហាសុខភាព របស់ប្រព័ន្ធរំលាយអាហារដូចជា ការរំលាយអាហារ ទល់លាមក ក្រហាយទ្រូង ជំងឺរាគរូស ប៉ោងពោះ ហើមពោះភាពតឹងណែនពោះ ក្អួត និងការឈឺចាប់ជាដើម។
លើសពីនេះទៀត គេអាចស្រូបយកក្លិនរបស់វា ដើម្បីទទួលបានខ្យល់បរិសុទ្ធ ជាពិសេសនៅកន្លែងម៉ាស្សា និងសូណូតែងតែ ដាក់ប្រេងបែបនេះ ដើម្បីឲ្យមានក្លិនក្រអូប៕