យោងតាមការស្រាវជ្រាវ របស់សាស្ត្រាចារ្យជំនាញខាងថាមពលចិត្ត លោក ចន ខេហូវ បានបង្ហាញថា៖ “ការគិតរបស់អ្នកគឺជាកញ្ចក់ដ៏ល្អបំផុត ក្នុងឆ្លុះបញ្ចាំង អំពីស្ថានភាពជីវិត និងហិរញ្ញវត្ថុរបស់អ្នក” ។
លោកថា បើអ្នកគិតថា អ្វីមួយល្អ នោះលទ្ធផលនឹងចេញមកល្អ បើអ្នកគិតថា អ្វីមួយអាក្រក់ នោះលទ្ធផលនឹងចេញមកអាក្រក់ បើអ្នកគិតថាអាចធ្វើវាបាន នោះលទ្ធផលនឹងអាចសម្រេចបាន។ បើអ្នកគិតថាចង់ក្លាយជាអ្វី អ្នកនឹងក្លាយទៅជាបែបនោះ ទាំងអស់នេះហើយ លោកហៅថា “ថាមពលចិត្ត”។
ទង្វើមួយល្អ ឬអាក្រក់ ត្រឹមត្រូវ ឬអត់ វាអាស្រ័យលើចិត្តនេះឯងជាអ្នកវិនិច្ឆ័យ ជាពិសេសប្រយោជន៍(បើលទ្ធផលរបស់វាជាប្រយោជន៍ នោះគេថាវាជារឿងល្អ តែបើលទ្ធផលរបស់វាខាតប្រយោជន៍ គេថាវាជារឿងអាក្រក់)។
អ្នកដែលមានសុភាពផ្លូវចិត្តល្អ អាចជួយការពារខ្លួនប្រាណ ឲ្យមានសុខភាពល្អ និងរួចផុតពីជំងឹផ្សេងបានថែមទៀតផង។ ថាមពលនៃការគិតមានខុសៗគ្នា ទៅតាមប្រភេទនៃក្រុមមនុស្ស ប៉ុន្តែឥឡូវយើងក្រឡេកមកមើល នៅក្នុងសង្គមបច្ចុប្បន្ន ការគិតរបស់មនុស្សមានទៅតាម ប្រភេទក្រុមដូចខាងក្រោម៖
i.ពុទ្ធសាសនិក: គិតឲ្យខ្លួនឯងរម្ងាប់ទុក្ខ បំភ្លេចកង្វល់ រស់នៅដោយស្មារតីប្រុងប្រយ័ត្ន ចំពោះសេចក្តីអាក្រក់របស់ខ្លួន ដោយធ្វើចិត្តឲ្យផូរផង់។
ii.អ្នកនយោបាយ: គិតឲ្យខ្លួនឯងសម្រេចគោលដៅ លើការឈ្នះអំណាច និងផលប្រយោជន៍នយោបាយជាតិ។
iii.សេដ្ឋវិទូ: គិតដើម្បីស្វែងរកការរីកចម្រើន ជាលំដាប់លើផ្នែកសេដ្ឋកិច្ច។
iv.អ្នកជំនួញ: គិតដើម្បីស្វែងរកប្រាក់ចំណេញតាមរយះការដោះដូរ។
v.បុគ្គលិក: គិតដើម្បីឲ្យខ្លួនឯងទទួលបានប្រាក់ខែខ្ពស់ ឬច្រើនជាងមុន។
vi.ពលករ: គិតដើម្បីឲ្យខ្លួនឯងមានគ្រប់គ្រាន់ហូបសម្រាប់តែមួយថ្ងៃៗ
vii.មនុស្សល្ងង់ខ្លៅ: គិតដើម្បីឲ្យខ្លួនឯងបានជាទុក្ខ រស់នៅដោយមានកង្វល់រហូត។
ដូច្នេះសូមប្រយ័ត្ន ចំពោះការគិតរបស់អ្នក ព្រោះអ្វីទាំងអស់ត្រូវ បានកំណត់ដោយ ការគិតរបស់អ្នក៕