មនុស្សជាច្រើនមិនឆ្ងល់ថា ហេតុអ្វីបានមួយរយ:ចុងក្រោយមកនេះ កំណើនអ្នកស្លាប់ ដោយសារតែរោគមហារីកបានកើនឡើង មិនធ្លាប់មានពីមុនមក។ ដូចនេះយើងសូមបង្ហាញពីគ្រោះថ្នាក់ ដែលកើតឡើងពីរថយន្តរបស់អ្នក រាល់ពេលដែលអ្នកធ្វើដំណើរនៅពេលព្រឹក និងពេលយប់ ដោយគ្មានការប្រុងប្រយ័ត្ន និងផ្លាស់ប្តូរនូវសកម្មភាព ដ៏គ្រោះថ្នាក់នេះ ជាបន្ទាន់។ នេះបើយោងតាម familyparliament ចុះផ្សាយ។
មានមូលហេតុមួយ ដែលមិនគួរធ្វើនោះគឺ កុំទាន់ចុចបើកប៊ូតុង A/C ភ្លាមៗ នៅពេលអ្នកចូលក្នុងរថយន្ត។ គឺអ្វីដែលធ្វើដំបូង នៅពេលចូលរថយន្ត គឺបើកបង្អួចរថយន្តឲ្យបាន២ទៅ៣នាទី រួចសឹមចុចប៊ូតុងម៉ាស៊ីនត្រជាក់ A/C ។
នៅខាងក្រោមនេះដែរ ជាមូលហេតុពន្យល់ពីគ្រោះថ្នាក់ ៖ បើតាមការស្រាវជ្រាវរបស់អ្នកជំនាញទៅលើផ្ទៃតាប្លូ កៅអ៊ីរថយន្ត និងម៉ាស៊ីនត្រជាក់ វាបានបញ្ចេញសារធាតុពុល ម្យ៉ាងឈ្មោះ “បង់ហ្សែន” (សារធាតុបង្កមហារីក)។
សារធាតុពុល “បង់ហ្សែន” វានឹងធ្វើឲ្យប៉ះពាល់ដល់ឆ្នឹង ដែលបណ្តាលឲ្យខ្វះឈាម និងកាត់បន្ថយកោសិកាឈាមស។ ម្យ៉ាងវិញទៀត វានឹងធ្វើឲ្យកើតឡើង នូវជំងឺមហារីកឈាម ហើយសម្រាប់ស្ត្រីមានផ្ទៃពោះវិញ អាចនឹងរលូតកូន។
ក្នុងនោះអ្នកជំនាញ ក៏បានពន្យល់ថា រថយន្តរបស់អ្នក ដែលចតដោយបិទទ្វារជិត កម្រិតនៃបង់ហ្សែន នឹងមានដល់ទៅ៤០០ទៅ៨០០ មីលីក្រាម ។ តែបើសិនជា អ្នកចតដោយបើកទ្វារក្រោមកម្តៅព្រះអាទិត្យ ៦០ អង្សាសេនោះ កម្រិតនៃបង់ហ្សែន នឹងកើនឡើង ចាប់ពី ២០០០ ដល់ ៤០០០ មីលីក្រាម ចំនួនកម្រិតដល់៤០ដងនេះ អាចទទួលយកបាន។
សម្រាប់ម្ចាស់យានយន្ត ដែលចតរថយន្តដោយបិទបង្អួចជិតសូន្យឈឹងនេះ នឹងជៀសមិនផុតពីការទទួលនូវជាតិពុលនេះ យ៉ាងឆាប់រហ័ស។
“បង់ហ្សែន” (សារធាតុបង្កមហារីក) វាក៏ធ្វើឲ្យប៉ះពាល់ដល់តម្រង់នោម និងថ្លើមរបស់អ្នកផងដែរ។ អ្វីដែលកាន់តែអាក្រក់នោះ នឹងធ្វើឲ្យរាងកាយរបស់អ្នកពិបាកក្នុងការបណ្តេញជាតិពុល។
ដូច្នេះសូមម្ចាស់យានយន្តទាំងអស់ បើក ឬបង្ហើបទ្វាររថយន្តឲ្យមានខ្យល់ចេញចូល ដើម្បីបណ្តេញសារធាតុពុលចេញពី តាប្លូ កៅអ៊ី និង ម៉ាស៊ីនត្រជាក់ មុននឹងចូលទៅក្នុងរថយន្ត៕