មន្ត្រីនៅច្រកព្រំដែន Mohan ក្នុងប្រទេសចិនបានទុកពេល៥ថ្ងៃដើម្បីដោះស្រាយបញ្ហា កូវីដ-១៩ ដែលត្រូវបានរកឃើញលើទុរេនរបស់ថៃ ដែលនាំចេញ។ យោងតាមការចុះផ្សាយរបស់ Nation Thailand មន្ត្រីចិនបានគំរាមបិទការនាំចេញទុរេនថៃ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយ។
រថយន្ដដឹកទុរេនចំនួន ៨២ គ្រឿងបានមកដល់កន្លែងត្រួតពិនិត្យ ដោយក្នុងនោះ ៦ គ្រឿងបានរកឃើញថាមានទុរេនដែលផ្ទុកមេរោគកូវីដ-១៩។ សមាគមពាណិជ្ជករ និងអ្នកនាំចេញផ្លែឈើស្រស់របស់ថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលចេញបម្រាមផ្អាកបណ្តោះអាសន្នចំពោះអ្នកនាំចេញដែលមិនបានត្រួតពិនិត្យឱ្យបានល្អិតល្អន់ មុននាំចេញទៅទីផ្សារប្រទេសចិន។
ការិយាល័យកិច្ចការកសិកម្មនៅទីក្រុងក្វាងចូវ ប្រទេសចិនបានឱ្យដឹងថាមានវិធានការទប់ស្កាត់ យ៉ាងតឹងរ៉ឹងបំផុតនៅចំណុចត្រួតពិនិត្យច្រកព្រំដែន Mohan ដែលបានរកឃើញទុរេនរបស់ថៃនាំចេញទៅកាន់ទីផ្សារប្រទេសចិន មានផ្ទុកមេរោគកូវីដ-១៩៕
ប្រភព៖ http://sabay