មនុស្សជាច្រើនដឹងត្រឹមថា អ្នកដែលមានបបូរមាត់ស្លេកស្លាំង ច្បាស់ជាមានជំងឺអ្វីមួយជាពុំខាន។ ប៉ុន្តែអ្នកទាំងនោះមិនទាន់ដឹងថា ពណ៌បបូរមាត់ផ្សេងៗទៀត អាចបញ្ជាក់ពីបញ្ហាសុខភាពឡើយ។
បបូរមាត់ក្រហមខ្លាំង
បបូរមាត់មានពណ៌ក្រហមខ្លាំង មិនមែនជាសញ្ញាល្អនោះទេ មានន័យថា ថ្លើម និងលំពែងរបស់អ្នកកំពុងតែទទួលរងនូវសម្ពាធ។ កត្តាមួយនេះអាចនាំឲ្យ មានក្លិនមាត់មិនល្អ និងចំណង់អាហារច្រើន។
តើអ្នកគួរធ្វើអ្វី?
អ្នកគួរបរិភោគអាហារអត់ដូចជា តែ ឬម្រះ… ជាដើម ហើយព្យាយាមចូលគេងពីប្រលប់ និងជៀសវាងសកម្មភាពស្ត្រេស ដើម្បីរាងកាយឆាប់ជាសះស្បើយ។
បបូរមាត់ពណ៌ស្វាយ
ជាធម្មតាក្នុងខែរងារបបូរមាត់ នឹងប្រែពណ៌បែបនេះ ប៉ុន្តែប្រសិនបើបបូរមាត់ មានពណ៌បែបនេះរហូត អ្នកគួរតែទៅពិគ្រោះ ជាមួយនឹងគ្រូពេទ្យភ្លាម ព្រោះវាអាចបណ្តោលមកពីបញ្ហាបេះដូង ឬផ្លូវដង្ហើម។
បបូរមាត់ពណ៌ផ្កាឈូកស្លេក ឬប្រផេះ
បញ្ហាមួយនេះដោយសារតែ អុកស៊ីសែនមិនអាចបញ្ចូនកោសិកា ឈាមក្រហមទៅកាន់បបូរមាត់បានគ្រប់គ្រាន់ ហើយរាងកាយខ្វះ កោសិកាឈាមក្រហម។ មានន័យថា រាងកាយមានភាពត្រជាក់ ហើយប្រព័ន្ធរំលាយអាហារ ដំណើរការយឺត។
តើអ្នកត្រូវគួរអ្វី?
បរិភោគអាហារក្តៅ ហើយអាហារដែលសម្បូរវីតាមីន C និងដែក ដូចជាផ្កាខាត់ណា, សាច់ក្រហម…។
បបូរមានពណ៌ក្រហមក្រម៉ៅ
ប្រសិនបើបបូរមាត់របស់ អ្នកមានពណ៌ក្រហមក្រម៉ៅ មានន័យថាប្រព័ន្ធរំលាយអាហារ របស់អ្នកធ្វើការហួសកម្លាំង ហើយមុខងាររបស់វាដំណើរការមិនត្រឹមត្រូវ។
តើអ្នកគួរតែធ្វើអ្វី?
ឧស្សាហ៍ញ៉ាំអាហារដែលសម្បូរជាតិសសៃ និងពិសារទឹកក្តៅជាមួយក្រូចឆ្មា។ មិនតែប៉ុណ្ណោះ អ្នកគួរតែជៀសវាងអាហារកែច្នៃ។
មានបន្ទាត់ក្រហមក្រម៉ៅ ឬស្វាយនៅជុំបបូរមាត់
ចំណុចនេះបង្ហាញថា រាងកាយរបស់អ្នកអតុល្យភាព ហើយអ្នកនឹងមានអារម្មណ៍ក្តៅ និងរងាក្នុងពេលតែមួយ។
តើអ្នកគួរតែធ្វើអ្វី?
ជៀសវាងញ៉ាំអាហារកែច្នៃ និងហិល។ សូមបរិភោគអហារដូចជា ដំឡូង, ការរ៉ុត, ត្រី… ដើម្បីជួយឲ្យរាងការមានសុខភាពល្អ។
បបូរមាត់ពណ៌ផ្កាឈូកបែបធម្មជាតិ
មានតែបបូរមាត់ពណ៌ផ្កាឈូក បែបធម្មជាតិនោះទេ ដែលបញ្ជាក់ថា រាងកាយរបស់អ្នកពិតជាមានសុខភាពល្អ៕