បរទេស៖ ស្ត្រីភាគច្រើនមានភាពអៀនខ្មាស់ នៅពេលដែលដុះរោមខ្មៅតូចៗនៅលើផ្ទៃមុខ ហេតុនេះហើយទើបពួកគេខំរកវិធីសាស្ត្រផ្សេងៗ ដើម្បីកម្ចាត់រោមទាំងនោះចោល។
ប៉ុន្តែមានវិធីធម្មជាតិដ៏មាន ប្រសិទ្ធិភាពមួយប្រភេទ ដែលអាចជួយកម្ចាត់រោមឲ្យបាត់ជារៀងរហូត ហើយរហ័សថែមទៀត។
របស់ផ្សំ៖– ទឹកឃ្មុំ ១ស្លាបព្រាបាយ– ម្សៅស្រូវសាលី ១ស្លាបព្រាបាយ– ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
របៀបធ្វើ– លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា ឲ្យក្លាយជាល្បាយ ហើយចាប់ផ្តើមលាបនៅត្រង់បបូរមាត់ខាងលើ (កន្លែងដុះរោមខ្មៅៗ)។ – ទុកចោលចំនួន ១៥នាទី។– បន្ទាប់មកលាងជម្រះមុខ របស់អ្នកជាមួយនឹងទឹកក្តៅឧណ្ឌៗ។ – ចុងក្រោយលាបក្រែមថែរក្សា ស្បែកនៅលើផ្ទៃមុខ។
អនុវត្តវិធីនេះឲ្យបាន ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ ក្រោយរយ:ពេលមួយខែរោមនៅលើមាត់ នឹងចាប់ផ្តើមបាត់បន្តិចម្តងៗរហូតដល់អស់៕