សុខភាព និង ផ្លូវភេទ

ប្រេងដូង ជួយការពារ ជំងឺពុកធ្មេញ

ប្រទេសអៀកឡង់ៈ ក្រុមអ្នកស្រាវជ្រាវជនជាតិ អៀកឡង់និយាយថា ប្រេងដូងអាចការពារពពួកបាក់តេរី ដែលនាំឲ្យធ្មេញពុក ព្រមទាំងអាចត្រូវបាន ចូលរួមនៅក្នុងការបង្កើតផលិតផល សម្រាប់ថែរក្សាធ្មេញរបស់ ក្រុមទន្តពេទ្យទៀតផង។

ការសិក្សាដែលត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Damien Brady នៅឯវិទ្យាស្ថានបច្ចេកវិទ្យា Athlone នៅក្នុងប្រទេសអៀកឡង់ បានធ្វើតេស្តទៅលើសកម្មភាព ប្រឆាំងនឹងពពួកបាក់តេរីនៃ ប្រេងដូងនៅក្នុងលក្ខខ័ណ្ឌធម្មជាតិរបស់វា ដែលប្រេងដូងត្រូវបាន ប្រព្រឹត្តិទៅលាយជាមួយ នឹងសារជាតិអង់ស៊ីមនៅក្នុងមាត់ ដើម្បីទប់ស្កាត់ពពូកបាក់តេរី ដែលធ្វើឲ្យធ្មេញពុក។

ជាមួយគ្នានេះដែរ ការសិក្សាបានរកឃើញថា ការប្រែប្រួលនៃអង់ស៊ីមជាមួយនឹងប្រេងដូង បានធ្វើការទប់ទល់យ៉ាងខ្លាំង ជាមួយនឹងពពួកបាក់តេរី ដែលត្រូវបានគេស្គាល់ថា Streptococcus ដែលជាបាក់តេរីអាស៊ីត ដែលងាយនឹងធ្វើឲ្យធ្មេញពុក។

គួរបញ្ចាក់ដែរថា ការរកឃើញនេះត្រូវបានធ្វើបទបង្ហាញ នៅក្នុងសិន្និសិទ្ធកាសែត រដូវស្លឹកឈើជ្រុះរបស់ ផ្នែកខាងអតិសុខុមជិវសាស្រ្តសង្គម ទូទៅនៅឯមហាវិទ្យាល័យ Warwick ចក្រភពអង់គ្លេស ។

Most Popular

To Top