នាពេលបច្ចុប្បន្នការមានកូនតាមបំណងប្រាថ្នា គឺជាការងាយស្រួលបំផុតសម្រាប់មនុស្ស នាយុគសម័យបច្ចេកវិទ្យានេះ ដោយសារតែពួកគេបានយល់ដឹង និងអាចជ្រើសរើសយកមធ្យោបាយពន្យារកំណើតមានច្រើន ដូចជាការប្រើប្រាស់ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងមធ្យោបាយពន្យារកំណើតផ្សេងៗជាច្រើនទៀត។
ដោយឡែក ចុះបើចំពោះអ្នកដែលមិនទាន់ចង់មានផ្ទៃពោះ តែបែរជារួមភេទជាមួយដៃគូហើយភ្លាត់ស្នៀត ឬភ្លេចមិនបានការពារទុកជាមុន ថែមទាំងមិនដឹងពីវីធីសាស្ត្រការពារកុំឱ្យមានកូន តើត្រូវធ្វើយ៉ាងណាទៅ ហើយប្រើមធ្យោបាយអ្វីទើបអាចជួយបាន?
ពាក់ព័ន្ធទៅនឹងបញ្ហាចោទមានឡើងខាងលើ ពេលនេះលែងជាក្តីបារម្ភទៀតហើយ ពីព្រោះថា ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ OK 72 អាចជួយបាន។ តើថ្នាំគ្រាប់ OK 72 ជាអ្វី? តើ OK 72 មានគុណសម្បត្តិអ្វីខ្លះ? ហើយវាមានផលប៉ះពាល់ សុខភាពអ្នកប្រើ ដែរឬទេ?
ថ្នាំការពារកំណើតបន្ទាន់ ដែលមានឈ្មោះថា OK 72 គឺជាប្រភេទថ្នាំដែលមាន២គ្រាប់ប៉ុណ្ណោះក្នុងមួយបន្ទះ លេបសម្រាប់ការពារកំណើតបន្ទាន់ ក្រោយពេលរួមភេទដោយមិនបានការពារទុកជាមុន ឬភ្លាត់ស្នៀត ក្នុងអំឡុងពេល៧២ម៉ោង ឬ មិនបានប្រើមធ្យោបាយពន្យារកំណើតណាមួយផ្សេងទៀតក្នុងការការពារ។
ស្រ្ដីអាចលេបថ្នាំនេះភ្លាមៗ បន្ទាប់ពីរួមភេទហើយ ដើម្បីការពារការមានផ្ទៃពោះដោយចៃដន្យ ឬក៏មិនទាន់បានត្រៀមខ្លួនក្នុងការមានកូន។ មានន័យថា ក្រោយពេលរួមភេទរួច ស្ត្រីត្រូវលេបថ្នាំនេះ១គ្រាប់កាន់តែឆាប់រឹតតែល្អ ដោយវាមានប្រសិទ្ធខ្ពស់ក្នុងអំឡុងពេលចន្លោះពី១២ម៉ោង ទៅ២៤ម៉ោង និងត្រូវលេបមិនឱ្យលើសពីរយៈពេល៧២ម៉ោង បន្ទាប់ពីរួមភេទរួចនោះឡើយ។
ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅតែមានការយល់ច្រឡំមួយចំនួនផងដែរ ពីការប្រើប្រាស់ថ្នាំការពារកំណើតបន្ទាន់នេះមិនបានត្រឹមត្រូវ ហើយត្រូវបានគេយកទៅផ្សព្វផ្សាយតាមរយៈ អ៊ីនធើណែត ឬប្រព័ន្ធសារព័ត៌មានផ្សេងៗផងដែរថា៖ ស្ត្រីអាចប្រឈមនឹងការមានផ្ទៃពោះជាមួយថ្នាំការពារកំណើតបន្ទាន់ ឬ ក៏ដោយសារប្រើប្រាស់មធ្យោបាយពន្យារកំណើតណាមួយផ្សេងៗទៀត ។ មានមតិខ្លះៗក៏លើកឡើងដែរថា វាមានផលរំខានបន្តិចបន្តួចផងដែរ ចំពោះអ្នកប្រើប្រាស់ដែលអាចនឹងមានអាការៈដូចជា៖ ចង់ក្អួត មានការធ្លាក់ឈាមខ្លាំង មានការរមួលក្រពើ អាចបណ្តាលឱ្យគ្មានកូនរហូត និងកាត់បន្ថយចំណង់ផ្លូវភេទ…ជាដើម។
ការលើកឡើងបែបនេះ គឺជារឿងមិនពិតទាំងស្រុងនោះទេ ហើយព័ត៌មាននោះត្រូវបានគេចែកចាយទូលំទូលាយ។ ការផ្សព្វផ្សាយបែបអវិជ្ជមានដូចនេះ ជួនកាលធ្វើឱ្យស្ត្រីមានការភិតភ័យ ហើយអាចជាឧបសគ្គរារាំងមិនឱ្យពួកគេប្រើប្រាស់ វិធីសាស្ត្រការពារកំណើតបន្ទាន់ នៅពេលណាដែលពួកគេត្រូវការវាចាំបាច់បំផុត។
ដូចនេះហើយ ស្ដ្រីគួរស្វែងយល់បន្ថែម និងស្វែងរកព័ត៌មានទាក់ទៅនឹងថ្នាំការពារកំណើតបន្ទាន់ ដែលត្រឹមត្រូវដោយមានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យដែលមានជំនាញ ត្រូវស្គាល់ពីប្រភពថ្នាំ ការនាំចូលដែលមានការចុះបញ្ជីកា និងទទួលស្គាល់ត្រឹមត្រូវដោយក្រសួងសុខាភិបាល ដូចជាថ្នាំការពារកំណើតបន្ទាន់ម៉ាក OK 72 ដែលជាផលិតផលរបស់ អង្គការ ភី អេស អាយ កម្ពុជា (PSI/C) ។ ថ្នាំ OK 72 ជាគ្រួសារសែស្រឡាយតែមួយគត់របស់ម៉ាកសញ្ញា OK (អូខេ) ដែលមានការទទួលស្គាល់ និងទំនុកចិត្ត ក៏ដូចជាកេរ្តិ៍ឈ្មោះល្បីល្បាញជាង២០ឆ្នាំរួចមកហើយនៅក្នុងប្រទេសកម្ពុជា មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ក្នុងការការពារការមានផ្ទៃពោះដោយចៃដន្យ ហើយថែមទាំងទទួលស្គាល់ដោយអង្កការសុខភាពពិភពលោកផងដែរ។
ចំណាំ៖ ថ្នាំការពារកំណើតបន្ទាន់ OK 72 មានចំនួនតែ២គ្រាប់ប៉ុណ្ណោះក្នុងមួយបន្ទះ ខុសពីផលិតផលថ្នាំផ្សេងៗទៀតនៅលើទីផ្សារ និងមានដាក់លក់ចែកចាយស្របច្បាប់នៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ។ វាមានសុវត្ថិភាព ផលរំខានតិចតួចបំផុត និងមាន
ប្រសិទ្ធភាពខ្ពស់រហូតដល់ 99% ក្នុងកំឡុងពេល ៧២ ម៉ោង (ឬ បីថ្ងៃ) បន្ទាប់ពីរូមភេទរួច ដោយមិនបានការពារ ប្រើកាន់តែឆាប់កាន់តែមានប្រសិទ្ធភាព។ ថ្នាំការពារកំណើតបន្ទាន់ OK 72 មិនតម្រូវឱ្យប្រើប្រាស់ជាមធ្យោយពន្យារកំណើតជាប្រចាំឡើយ អ្នកអាចប្រើវានៅពេលចាំបាច់តែប៉ុណ្ណោះ។
អស់បារម្ភពីការមានផ្ទៃពោះដោយចៃដន្យ ដោយគ្រាន់តែប្រើថ្នាំការពារកំណើតបន្ទាន់ OK 72 ភ្លាមៗក្រោយរួមភេទរួចអំឡុងពេល ៧២ ម៉ោង។ ថ្នាំការពារកំណើតបន្ទាន់ម៉ាក OK 72 មានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់!
ថ្នាំការពារកំណើតបន្ទាន់ OK 72 អាចរកទិញបាននៅគ្រប់ឱសថស្ថានស្របច្បាប់នានាទូទាំងប្រទេស ឬក៏អាចទាក់ទងធ្វើការប្រឹក្សាយោបល់ជាមួយនឹងអ្នកដែលមានជំនាញដែលមានលេខទូរស័ព្ទ និងបណ្តាញសង្គមដូចខាងក្រោម។
ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ បណ្ដាញសុខភាពស្ដ្រី តាមរយៈ៖
លេខទូរស័ព្ទ 012 999 124/ 010 485 585/078 999 124ឬតាមរយៈ Telegram: https://t.me/psihotline និង Facebook Page : https://web.facebook.com/OKFamilyPSI