សុខភាព និង ផ្លូវភេទ

វិធីដើម្បីជួយបង្កើន ថាមពលដល់សរីរាង្គ

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មានពេលខ្លះអ្នកដូចជា មានអារម្មណ៏អស់កម្លាំង ទោះបីជាអ្នកបានគេងលក់ ៨ម៉ោង និងបរិភោគបានគ្រប់គ្រាន់យ៉ាងណាក៏ដោយ។ តាមទស្សនៈរបស់ទស្សនាវត្តី Reader’s Digest អ្នកគប្បីស្វែងយល់ពីមូលហេតុ ដើម្បីលើកឡើងនូវវិធានការទាំងឡាយ ដើម្បីជំនះនួវបញ្ហានេះ វាឲ្យបាន។

ក្នុងករណីខាងលើ ក្រោយពីទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ អ្នកនឹងត្រូវគ្រូពេទ្យប្រាប់ឲ្យដឹងថា សុខភាពរបស់អ្នកមិនមាន បញ្ហាអ្វីគួរឲ្យព្រួយបារម្ភទេ ក្រពេញទីរ៉ូអ៊ីតក៏ធម្មតា ហើយក៏គ្មានរោគសញ្ញានឿយហត់ គួរឲ្យព្រួយបារម្ភដែរ។ ដើម្បីជំនះឲ្យបាននូវការនឿយហត់ ខ្ជិលច្រអូស អាស្រ័យដោយថាមពលប្រើប្រាស់ មិនសមស្របអ្នកអាចអនុវត្តនូវសកម្មភាពទាំង ៨យ៉ាងដូចខាងក្រោមនេះ:

១ ដកដង្ហើមឲ្យវែងៗ:
សកម្មភាពនេះមានឥទ្ធិពលរារាំង ដល់ចង្វាក់បេះដូងមិនឲ្យដើរញាប់ បន្ថូរបន្ថយភាពតានតឹងក្នុងអារម្មណ៍។ អ្នកគប្បីដកដង្ហើមវែងៗឲ្យបានពី១០ទៅ ១៥ដងក្នុងមួយថ្ងៃ ជាពិសេសនៅពេលដែល អ្នកមានអារម្មណ៍តានតឹង។ ការធ្វើបែបនេះអ្នកងាច ស្រូបខ្យល់ចូលពេញដើមទ្រូង បន្ទាប់មកបញ្ចេញខ្យល់វិញសន្សឹមៗ។

២ ស្រគត់ស្រគំ:
មនុស្សជាច្រើនប្រើប្រាស់ នូវភាពស្រគត់ស្រគំដើម្បីជា ការសំរាកលម្ហែកាយបំបាត់ភាពនឿហត់។ អ្នកអាចរកកន្លែងណាមួយស្ងាត់ បិទភ្នែកឲ្យជិត និងប្រមូលផ្តុំអារម្មណ៏ឲ្យមូល ហើយ បើអ្នកមានការស្មុគស្មាញឡើងវិញ អ្នកអាចធ្វើរបៀបនេះសារជាថ្មីឡើងវិញ។

៣- ការសន្តូកយ៉ាងយឺត:
ភាពសន្តូកត្រង់ក៏នាំមកនូវ ប្រសឹទ្ធភាពដូចការដកដង្ហើមវែងៗដែរ។ វាជួយឲ្យសាច់ដុំមិនសូវមានភាពជាប់ ឈាមរត់ស្រួល ថែមទាំងដឹកងនាំអុកស៊ីសែន ចូលទៅក្នុងខួរក្បាល។ ប៉ុន្តែអ្នកគួរតែធ្វើសកម្មភាពស្រាលៗ ដូចជាការកន្ធែកជើង រួចសន្តូកទៅមុខ ហើយដាក់ដៃទាំងពីរចូលចន្លោះភ្លៅ រួចងើបចុះឡើងៗឲ្យបានច្រើនដង។

៤-ត្រូវគោរពតាមនាឡិកា សរីសាស្រ្តនៃសរីរាង្គ:
មនុស្សមួយចំនួនមានអារម្មណ៏ ដូចជាមានកម្លាំងនៅពេលព្រឹក ផ្ទុយទៅវិញមនុស្សមួយចំនួនទៀត មានកម្លាំងនៅពេលយប់។ យោងទៅតាមការបកស្រាយរបស់លោក Kuntzleman ដែលជាអ្នកស្រាវជ្រាវបានឲ្យដឹងថា បើរាល់ពេលភ្ញាក់ពីដំនេក អ្នកត្រូវតែបង្កើនថាមពល ឲ្យសរីរាង្គតាមរយៈការប្រើតែ ឬកាហ្វេ ដើម្បីស្តារសុខភាពនោះ អ្នកស្ថិតក្នុងជំពូកមនុស្សមិនមាន អំនោយផលនៅពេលព្រឹក។

៥-បរិភោគតិចតែបរិភោគជាប់ជាប្រចាំ:
ខួរក្បាលបានបង្វែរទិសមករក ប្រដាប់រំលាយអាហារបង្កនូវភាពខ្ជិលច្រអូស។ អ្នកជំនាញការមួយចំនួនជឿជាក់ថា បើមានការរៀបចំពេលហូបចុកជា៥ទៅ ៦ពេលតូចៗនោះ បរិមាណស្ករក្នុងឈាម និងមានស្ថិរភាពពេញមួយថ្ងៃ។អំពីរចនាសម្ព័ន្ធអាហារ គួរចៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើន ព្រោះធ្វើឲ្យការរំលាយអាហារយឺត និងធ្វើឲ្យមានស្ថានភាពកង្វះខាត ឈាមរយៈពេលយូរនៅក្នុងខួរក្បាល។

៦- បង្កើនការរងនូវពន្លឺព្រះអាទិត្យ:
ពន្លឺព្រះអាទិត្យអាចភ្ញោច សរីរាង្គឲ្យបញ្ចេញសារជាតិ Melatonine ដែលជាប្រភេទអ័រម៉ូនម្យ៉ាងជួយ សម្របសម្រួលដល់នាឡិកាសរីរាង្គ ក្នុងសរីរាង្គ។ ពេលពន្លឺទទួលមិនគ្រប់គ្រាន់ មានអ្នកខ្លះមានអារម្មណ៏ថយចុះ ដែលជាប្រភេទស្រគត់ស្រគំម្យ៉ាង អាចនាំសរីរាង្គឈានទៅដល់ភាពនឿយហត់។

៧-ឈរឲ្យត្រង់ខ្លូន:
ស្របតាមលោក Joseph Sweere ដែលជាអ្នកជំនាញខាងព្យាបាល រោគតាមវិធីម៉ាស្សានៅ Bloomington រដ្ឋ Minnsota សហរដ្ឋអាមេរិកបានឲ្យដឹងថា បើអ្នកចូលចិត្តដើរចំកោងខ្នង ទីប្រជុំទម្ងន់របស់អ្នកមិនស្ថិតនៅ ចំនុចកណ្តាលទៀតទេ។ ប្រការនេះ ធ្វើឲ្យគេត្រូវចំនាយថាមពល យ៉ាងច្រើនដើម្បីរក្សាតុល្យភាព។ លោកអ្នកបានឲ្យដឹងទៀតថា របស់ធ្ងន់បំផុតដែលអ្នកត្រូវតែ ទ្រទ្រង់វាគឺសរីរាង្គរបស់អ្នក។ ហេតុនេះហើយបើជានិច្ចជាកាល ត្រូវឈរឲ្យត្រង់នោះទីប្រជុំទម្ងន់ វាស្ថិតនៅចំនុចកណ្តាល ហើយក៏មានអារម្មណ៏នឿយហត់ប៉ុន្មានដែរ។ នារីទាំងឡាយគួរតែបោះបង់ចោល ទម្លាប់ស្ពាយលើស្មានូវរបស់ធ្ងន់ៗ ឬពាក់ស្បែកជើងកែងខ្ពស់ ព្រោះទម្លាប់នេះធ្វើឲ្យទីប្រជុំទម្ងន់ របស់អ្នកមិនស្ថិតនៅចំចំនុចកណ្តាល ជាហេតុធ្វើឲ្យអ្នកច្រើនតែអស់កម្លាំង។

៨-ពិនិត្យអំពីទម្លាប់ក្នុងការដេក :
សំនួរជាច្រើនតែងតែចោទឡើងថា តើដេកប៉ុន្មានម៉ោងទើបវាគ្រប់គ្រាន់? ចំលើយគឺអាស្យ័យលើមនុស្សម្នាក់ៗ។ បើតាមអ្នកស្រាវជ្រាវម្នាក់ លោក Mark Mahowald នាយកមជ្ឈមណ្ឌលស្រាវជ្រាវ អំពីការចុះខ្សោយនៃដំណេកនៅ Minnestosa សហរដ្ឋអាមេរិកបានឲ្យដឹងថា បើទៅដេកដោយចិត្តមិនចង់ ឬទៅដោយយឺជាងធម្មតានោះ អ្នកនឹងមិនទទួលបាននួវ ដំណេកដ៏ស្កប់ស្កល់មួយឡើយ។

ក្នុងករណីនេះគេត្រូវតែខិតខំ ដេកដោយបង្កើនម៉ោង ក្នុងរយៈពេលប៉ុន្មានសប្តាហ៏ ក្រោយមកទើបពួកគេទៅត្រួតពិនិត្យ ស្ថានភាពសុខភាពរបស់ខ្លួន។ បើលទ្ធផលបង្ហាញឲ្យឃើញថា ការដេកក្នុងរយៈពេល ៨ម៉ោង និង ៤៥នាទី វានឹងជួយឲ្យអ្នកមានអារម្មណ៏ភ្លឺថ្លាជាង។

អ្នកក៏អាចប្តូរទម្លាប់ពីការផឹកកាហ្វេ មកជាការផឹកទឹកមីណេរ៉ាល់ ឬក៏ប្តូរការស្ពាយរបស់លើស្មាធ្ងន់ៗ មកជារបស់ស្រាលៗជាងមុន ។ មិនតែប៉ុណ្ណោះ អ្នកគួរតែអាំងថ្ងៃឲ្យបានច្រើន ដែលវានឹងនាំមកនូវភាពភ្លឺស្វាង ដល់អ្នកជាក់ជាមិនខាន។ បើដូច្នោះបានន័យថា អ្នកអាចធ្វើជាម្ចាស់លើនាឡិកាសរីរសាស្រ្ត របស់សរីរាង្គខ្លួនអ្នកបាន។

Most Popular

To Top