ការអានសៀវភៅឲ្យចងចាំបានល្អ គឺអ្នកត្រូវមានទំលាប់អានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យ ឬសាច់រឿងសំខាន់ឲ្យបាន។ នៅពេលដែលយើងអានសៀវភៅ អ្នកត្រូវព្យាយាមរំលឹក រឿងដែលយើងកំពុងអាននេះថា គេនិយាយអំពីអ្វី ហើយព្យាយាមនឹងរករឿងនោះ ដោយមិនចាំបាច់អានសៀវភៅម្តងទៀត។
ប្រសិនបើមានភ្លេច ឬមានការស្រពិចស្រពិលនៅត្រង់ណា អ្នកគួរតែបើកសៀវភៅ អានផ្ទៀងផ្ទាត់ហើយកត់ត្រាទុក ដើម្បីឲ្យការចងចាំបានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ ការអានសៀវភៅឬមើល មេរៀនទុកជាមុនជាច្រើនថ្ងៃ មុនពេលថ្ងៃប្រលងមកដល់ ហើយយកមករំលឹកម្តងទៀតនៅថ្ងៃប្រឡង ប្រសើរជាងការអាន យ៉ាងប្រញាប់នៅក្នុងរយៈពេលខ្លីមុនថ្ងៃប្រឡង ព្រោះការចងចាំដែលយើងបាន កត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំលឹកម្តងទៀត វាតែងតែស្តិតនៅបានយូរជាង ការចងចាំដែលទើបតែកត់ត្រាទុកថ្មីៗ។
ម្យ៉ាងវិញទៀត អ្នកត្រូវយកការចងចាំ របស់យើងទៅលាតត្រដាង ឲ្យក្លាយជាសាច់ផ្សេងៗ ឬ ឲ្យក្លាយជារូបភាពផ្សេងៗ ដើម្បីឲ្យយើងងាយស្រួលចងចាំ។ ក្រៅពីនេះអ្នកត្រូវត្រៀមរាងកាយ យើងឲ្យមានសុខភាពល្អ ដូចជាការសម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យបានទៀងទាត់ ចៀសវាងការទទួលទានតែចាស់ កាហ្វេ ស្រា និងសារធាតុដែលអាចនាំឲ្យមាន ផលប៉ះពាល់ដល់សសៃប្រសាទផ្សេងៗ ព្រមទាមងត្រូវទទួលទានអាហារពេលព្រឹក ឲ្យបានជាប្រចាំពីព្រោះថា បើកាលណាសុខភាពល្អហើយ ខួរក្បាលរបស់អ្នកក៏មាន លក្ខណៈល្អប្រសើរទៅតាមនោះដែរ។