បរទេស៖ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានជំរុញឱ្យនាយកដ្ឋានចំនួន 24 ក្នុងចំណោម 96 របស់ប្រទេសបារាំង ដាក់កម្រិតលើការប្រើប្រាស់ទឹក។ នេះបើតាមក្រសួងផ្លាស់ប្តូរអេកូឡូស៊ី របស់ប្រទេសនេះ ។
យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី29 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា ក្រសួងបានប្រាប់កាសែត Le Figaro ថា ការរឹតបន្តឹងមានចាប់ពីការហៅសាមញ្ញ ដើម្បីសន្សំសំចៃទឹកនៅតំបន់ខ្លះ រហូតដល់ការកាត់បន្ថយលើសពី 50% នៃការដកពីវិស័យកសិកម្ម និងការហាមប្រាម លើការលាងរថយន្ត ការស្រោចទឹកសួនច្បារ និងការបំពេញអាងហែលទឹក នៅក្នុងកន្លែងផ្សេងទៀត។
សូមជម្រាបថា កម្រិតទឹកភ្លៀង មានកម្រិតទាបជាងធម្មតា នៅក្នុងប្រទេសបារាំងចាប់តាំងពីខែកញ្ញា ឆ្នាំ 2021 ហើយកាលពីខែមុន ឱនភាពបានឈានដល់ 25% ។ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយសីតុណ្ហភាពក្តៅខុសធម្មតា ក្នុងខែឧសភា ដែលស្ថិតក្នុងដំណើរឆ្ពោះទៅរក ភាពកក់ក្តៅបំផុត ក្នុងកំណត់ត្រា៕ ប្រែសម្រួល៖ ណៃ តុលា