ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ និងឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងចំពោះក្រុមអតិថជនគោលដៅ អង្គការ ភី អេស អាយ កម្ពុជា បានខិតខំស្វែងរកផលិតផលថ្មីៗដែលផ្តល់នូវជម្រើសល្អៗ និងអត្ថប្រយោជន៏ឲកាន់តែច្រើនដល់អ្នកប្រើប្រាស់ប្រកបដោយ គុណភាព និងសុវត្ថិភាព ជាពិសេសបញ្ហាដែលនាំឲរំខាននៅពេលរួមភេទ ដូចជាក្រហាយ ស្ងួត និងឈឺចាប់លើប្រដាប់បន្តពូជ ដែលជាកត្តាធ្វើអោយប៉ះពាល់ដល់ការទំនាក់ទំនងរវាងដៃគូស្នេហា មិនថាចំពោះ បុរសៗ ស្រ្តីៗ ឬក្រុមបុរសៗដែលស្រលាញ់បុរសភេទដូចគ្នានោះទេ។
ថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំខាល ចត្ថាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ អង្គការ PSI/CAMBODIA បានប្រារព្ធពីធីដាក់សម្ភោធជាផ្លូវការនូវ ផលិតផលថ្មីមួយបន្ថែមទៀតក្នុងចំណោមផលិតផលរបស់ខ្លួនដែលមានស្រាប់មកចែកចាយនៅក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា។ ផលិតផលថ្មីនោះគឺ ទឹករំអិល NUMBER ONE ក្លិនចេក និង ក្លិនត្រសក់។
ទឹករំអិល NUMBER ONEជាខ្សែស្រឡាយផលិតផលជាមួយនឹងស្រោមអនាម័យ NUMBER ONE ដែលមានឈ្មោះ ល្បី និងមានទំនុកចិត្តពីអ្នកប្រើប្រាស់យូរឆ្នាំមកហើយ។ ទឹករំអិល NUMBER ONEមានរាងជាដបទីបតូចស្អាតចំណុះ៥០ មីលីលីត្រ (50 ml) ទឹកពណ៌សស្រស់ថ្លា គ្មានសារធាតុកាត់ និងរមាស់ ក្លិនមានពីរជម្រើស គឺក្លិនចេក និងក្លិនត្រសក់ ក្រអូបប្រហើរឈ្ងុយជាទីចាប់អាម្មណ៏ ទាក់ទាញ ងាយស្រួលប្រើប្រាស់ ហើយអាចដាក់តាមខ្លួន ឬដាក់តាមកាបូបតូចៗក៏បាន ពេលទៅដំណើរកម្សាន្តផ្សេងៗ។
ទឹករំអិល NUMBER ONEមានមុខងារសំខាន់បំផុតជួយសម្រួលនៅពេលរួមភេទ ជាពិសេសសម្រាប់ស្ត្រីៗដែលមានបញ្ហាទ្វារមាសស្ងួត គ្មានទឹករំអិល ឈឺក្រហាយប្រដាប់បន្តពូជ នៅពេលរួមភេទ និងសម្រាប់បុរសៗដែលសកម្មរួមភេទ ក៏ដូចជាបុរសៗដែលស្រលាញ់ភេទដូចគ្នា ដែលត្រូវការទឹករំអិលបន្ថែមដើម្បីជួយសំរួល។
ទឹករំអិល NUMBER ONE ពិតជាអាចបង្កើនភាពងាយស្រួលក្នុងពេលរួមភេទ ហើយមានអត្ថប្រយោជន៍ខ្លាំងដល់ការបង្កើនភាពរ៉ូមែនទិច ភាពផ្អែមល្ហែម ស្និតស្នាល ឈានដល់ចំណុចកំពូល និងអាចជួយបន្ថែមនូវរសជាតិស្នេហាដល់ខាងដៃគូទាំងសងខាង ដោយមិនអោយរលាក ឬក្រហាយ និងឈឺចាប់នៅពេលរួមភេទឡើយ។
ការប្រើទឹករំអិល NUMBER ONE មិនត្រឹមតែផ្តល់ភាពស្រណុកសុខស្រួលប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការឆាប់ស្ងួត ក្រហាយឈឺចាប់ ឬការដាច់រលាត់នៅពេលរួមភេទដែលអាចកើតមានឡើងបានថែមទៀតផង។ ដូចនេះ យើងសូមណែនាំពីគុណសម្បតិ្ត និងអត្ថប្រយោជន៍ខ្លះៗបន្ថែមទៀតពីទឹករំអិល NUMBER ONE ។
ទឹករំអិល NUMBER ONEមានពីរជម្រើសតាមការចូលចិត្ត ក្លិនធម្មជាតិពិតៗ ដែលផ្សំពីផ្លែឈើធម្មជាតិស្រស់ៗ ត្រជាក់ស្រួលមិនរំខាន ជួយផ្តល់សំណើមខ្ពស់ រអិលស្រួលអាចកាត់បន្ថយការឈឺចាប់នៅពេលរួមភេទ។ លើសពីនេះទឹករំអិល NUMBER ONE អាចលាបផ្ទៃមុខឲមានសំណើម មិនធ្វើឱ្យរមាស់ដល់ស្បែក ឬបណ្តាលឱ្យប៉ះពាល់ដល់សុខភាពនោះឡើយ និងអាចលាបកែងជើងបែកប្រេះបានទៀតផង។
ទឹករំអិល NUMBER ONE ក្លិនចេក និង ក្លិនត្រសក់មានក្លិនប្រហើរឈ្ងុញ សំខាន់ក្លិនមិនជាប់យូរ មានគុណភាព សុវត្ថិភាពខ្ពស់ ជាទីទុកចិត្ត ផលិតតាមស្តង់ដាអន្តរជាតិ ពីរោងចក្រនៅប្រទេសថៃ ចុះបញ្ជិការត្រឹមត្រូវស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមុននឹងនាំចូលមក។
ទឹករំអិល NUMBER ONE ត្រូវបាននាំចូលនិងចែកចាយដោយ អង្គការ PSI/CAMBODIA ឆ្លងកាត់ការធ្វើតេស្តបញ្ជាក់ពីគុណភាពយ៉ាងត្រឹមត្រូវនៅមន្ទីរពិសោធន៍ក្រៅប្រទេស និងមានកាលបរិច្ឆេទប្រើប្រាស់បានរហូតដល់ ៣ ឆ្នាំទើបផុតកំណត់។ រកទិញទឹករំអិល NUMBER ONE នៅតាមម៉ាត ផ្សារទំនើប និង ឳសថស្ថានទូទាំងប្រទេស ឬឆាតចូលក្នុង FACEBOOK PAGE NUMBER ONE ដើម្បីបញ្ជាទិញ ធានារក្សារការសំងាត់ជូន វេចខ្ចប់បិទជិតល្អបានត្រឹមត្រូវ៕