បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ ក៏មិនគួរបំភ្លេចការថែទាំ សុខភាពខ្លួនឯងដែរ។ អ្នកត្រូវតែសង្កេតដឹងឲ្យបាន នៅពេលមានអ្វីកើតឡើង ខុសធម្មតាចំពោះរូបរាងកាយខ្លួនឯង។ ជាពិសេសបើមានអាការៈ ដូចខាងក្រោមនេះផង រឹតតែត្រូវយកចិត្តទុកដាក់ទៅទៀត។
១.ឈឺពោះរដូវធ្លាក់ច្រើន
អាចមកពីភ្នាសស្បូនដុះខុសទីកន្លែង អ្នកត្រូវសង្កេតមើលថា ការឈឺពោះនោះកាន់ តែធ្ងន់ធ្ងរខ្លាំងឡើងឬអត់។ វាអាចបណ្តាលមកពីភ្នាសស្បូនដែលតាមធម្មជាមាននៅក្នុងស្បូន បែរជាទៅកើតនៅខាងក្រៅស្បូនទៅវិញ ទើបបណ្តាលឲ្យឈឺពោះខ្លាំង។ បើឈឺខ្លាំងហើយមិនបានព្យាបាលទេ អាចនឹងធ្វើឲ្យរាំងស្ទះដល់ការមានកូន។
សម្រាប់ការឈឺចាប់ប្រចាំខែ នោះអាព្យាបាលបានដោយ លេបថ្នាំបំបាត់ការឈឺចាប់ ឬទៅជួបនឹងគ្រូពេទ្យ ដើម្បីឲ្យគ្រូពេទ្យផ្តល់ថ្នាំលេប រក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ។
២.រមួលពោះរាគ និងទល់លាមកប្តូរគ្នា ហើយមានឧស្ម័នក្នុងពោះច្រើន អាចមកពីជំងឺពោះវៀន ប្រហែលគេមិនទាន់រកឃើញថា
អ្វីជាមូលហេតុពិតប្រាកដ នៃជំងឺនេះទេតែក៏មានអ្នកជំងឺដែល កើតរោគនេះច្រើណាស់ដែលពុំដឹងថា ខ្លួនឯងកើតជំងែនេះ ។
អ្នកខ្លះអាចនឹងរាគរួសជាប្រចាំ ឬក៏ទល់លាមកជាប្រចាំទៅវិញ។ អ្នកខ្លះក៏រាគរូស និងទល់ឆ្លាស់គ្នារហូត។ បើអាការៈធ្ងន់ធ្ងរគួរទៅជួបគ្រូពេទ្យ ដើម្បីទទួលការណែនាំពី ការហូបចុកនិងការព្យាបាល ។
៣.អាហារមិនសូវរលាយ ចង្វាក់ដង្ហើមខ្លី នឿតហត់រមួលក្អួត និងបែកញើសច្រើន អាចមកពីបេះដូង អ្នកជំងែបេះដូងដែលជាស្រ្តីរមែង មិនស្តែងចេញអាការៈឈឺអួលណែន ដើមទ្រូងដូចបុរសទេ តែគេអាចសង្កេតដឹង បានដោយការដកដង្ហើមខ្លីៗ ឬកត្តាអាហារមិនរលាយជំនួសវិញ។ អាការៈនេះជាការពិបាកបញ្ជាក់ប្រាប់ថា ជាជំងឺបេះដូងណាស់ ប្រសិនបើមិនបានសង្កេតដល់ទេនោះ។
៤.ដេកលក់មិនស្តប់ បរិភោគមិនសូវបាន និងមិនចង់ធ្វើនូវសកម្មភាព ដែលខ្លួនធ្លាប់ចូលចិត្ត អាចបណ្តាលមកពីជំងឺសោកសៅ ព្រោះភាគច្រើនវាជា អាការៈផ្នែកផ្លូវចិត្តទេ។
ជាពិសេសអ្នកកើតជំងឺនេះ ច្រើនតែមិនទទួលស្គាល់ថា ខ្លួនឯងមានជំងឺប្រភេទនេះទៀតផង ហើយស្ត្រីរមែងកើតជំងឺនេះ ច្រើនជាបុរសដល់ទៅ ២
ដង។
៥.ស្រេកទឹកនឹងនោមញឹកញាប់ អាចមកពីជំងឺទឹកនោមផ្អែម ស្រីធាត់សម្បូរសាច់ទ្រលុកទ្រលន់ គួរតែប្រយ័ត្នខ្លួនបន្តិច ព្រោះអ្នកអាចមានឪកាស កើតជំងឺទឹកនោមផ្អែមខ្លាំងណាស់។
ប្រសិនបលអ្នកចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងអាចកើតជំងឺទឹកនោមផ្អែម ឬអត់នោះ អ្នកគួរតែទៅពិនិត្យឈាមមើល។ អ្នកមិនគួរបណ្តែតបណ្តោយយូរទេ ព្រោះទឹកនោមផ្អែមគឺជាដើមហេតុ នៃជំងឺជាច្រើនទៀតដែល ក្នុងនោះមានការខូចក្រលៀន ឬធ្ងន់ធ្ងរដល់ខូចភ្នែកទៀតផង។