តាមការសិក្សារបស់ Harvard School of Public Health រកឃើញថាក្រុមមនុស្សដែល មិនសូវចូលចិត្តផ្លែឈើ និងត្រី តែងប្រឈមចំពោះការកើតរោគ ផ្លូវដង្ហើមមួយចំនួនដូចជា រោគហឺត ក្អក ឬ ដកដង្ហើមមិនស្រួលច្រើនជាង ក្រុមមនុស្សដែលបរិភោគចំណីអាហារ បែបនេះជាប់ជាប្រចាំ។
កង្វះអាហារទាំងនេះដោយសារ ក្នុងផ្លែឈើសម្បូរវីតាមីន C & E ច្រើន ដែលមានសារធាតុអុកស៊ីតកម្ម អាចជួយកោសិកាក្នុងផ្លូវដង្ហើម ពីការបំផ្លាញរបស់រ៉ាឌីកាលសសេរី ។ ក្រៅពីនេះនៅក្នុងសាច់ត្រី ក៏នៅមានអាស៊ីតអូមេហ្គា-៣ ដែលមានគុណសម្បត្តិ ជួយការពារការរលាកក្លាយ ក្នុងសួតទៀតផង ។
សម្រាប់អ្នកដែលមិនចូល ចិត្តទទួលទានសាច់ត្រី អាស៊ីតអូមេហ្គា-៣ អាចផ្លាស់មកការទទួលទានអាហារផ្សេងៗ ដើម្បីជំនួសអាហារទាំងនេះវិញដូចជា សណ្តែកវ័លណាត់ និងប្រេងរុក្ខជាតិពី គ្រាប់ធញ្ញជាតិជាដើម។