ការសិតសក់ជាដំណាក់ កាលដំបូងបំផុតក្នុងការ ថែរក្សាសរសៃសក់ ដោយស្រ្តីភាគច្រើនមិបានចាប់អារម្មណ៍ ចំពោះការសិតសក់នោះទេ។
ប៉ុន្តែអ្នកត្រូវដឹងថា ការសិតសក់ ក៏វាអាចផ្តល់ប្រយោជន៍ ដល់សរសៃសក់បានដែរ។ ជាមួយគ្នានេះដែរ សក់ ក៏អាចជាមូលហេតុធ្វើ ឲ្យសរសៃសក់ស្ងួតប្រេះ និងគ្មានទម្ងន់បាន។
ដោយលែកខាងក្រោមនេះគឹជា វិធីសាស្រ្តមួយចំនួនក្នុងការ សិតសក់ឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសក់ឲ្យមានរបៀបរៀបរយ និងស្រស់ស្អាត៖
១. កុំសិតសក់ដែលកំពុងសើមជាដាច់ខាត គួរទុកឲ្យសក់ស្ងួតសិន។ បច្ចុប្បន្ននេះ មានផលិតផលដែលជួយបំប៉ន សក់ក្រោយពេលកក់សក់រួច និងចំពោះការសិតសក់ផងដែរ ដែលធ្វើឲ្យសក់ដែលទុកចោល ឆាប់ស្ងួត និងងាយសិត មិនចំពាក់គ្នាពេលសក់ស្ងួត ហើយអ្នកអាចចាប់ផ្តើមធ្វើសក់ ដោយប្រើម្រាមដៃជាមុនសិន រួចហើយសឹមប្រើក្រាស់ដែលមានធ្មេញឈាវ ដើម្បីថែរក្សានិងបំប៉នសរសៃសក់។
២. គ្រប់ពេកសិតសក់ គួរប្រើក្រាស់ធ្មេញធំបន្តិច តែបើចង់ស្អាតជាងនេះ គួរតែចែកសក់ជាដុំៗរួចហើយសិត តែកុំសិតសក់ខ្លាំងពេក ព្រោះវាធ្វើឲ្យសក់ដាច់ជ្រុះងាយ។
៣. ទិញក្រាសនិងច្រាស ដែលមានគុណភាពល្អ គួរតែចោលប្លាស្ទិក ព្រោះក្រាស់គុណភាពមិនល្អ អាចធ្វើឲ្យកើតការជំពាក់សក់។
