ពុទ្រាជាផ្លែឈើដែលមាន ផលប្រយោជន៍ច្រើនក្នុងជីវភាព រស់នៅរបស់មនុស្សដែលយើង អាចយកផ្លែធ្វើជាអាហារទាំងស្រស់ និងសំងួតរួច។
លើសពីនេះទៅទៀតគេអាចយកផ្លែ គ្រាប់ ស្លឹក សម្បក ត្រូវបានយកប្រើប្រាស់ធ្វើជា ឧសថបង្កាជម្ងឺផ្តាសាយ និង ជួយកំចាត់ចោលនៅអុកស៊ីតកម្មក្នុងថ្លើម រារាំងកោសិការសាច់ពក។ លើសពីនេះទៅទៀតក្នុងផ្លែផ្ទុកសារធាតុ សកម្មមួយចំនួនដួចជា triterpenic acid និង flaronoids ជាដើម ។
ពុទ្រាជាឈើហូបផ្លែដែលត្រូវបានគេ ដាំដុះតាំងពីបុរាណនៅប្រទេសចិន ហើយត្រូវបានគេកត់ត្រានៃការដាំដុះ អស់រយះពេលជាង ៥០០០ឆ្នាំមកហើយ ។
ហើយពុទ្រាត្រូវបានគេរកឃើញ នៅតំបន់រងត្រូពិចនៃទ្វីបអាស៊ី និងតំបន់ធំមួយទៀតនៅប្រទេសចិន ។ ប្រទេសចិនបាននាំចេញ ផលិតផលពុទ្រាជាង ៩០% នៃផលិតផលនៅលើពិភពលោក។