សុខភាព និង ផ្លូវភេទ

វិធីកម្ចាត់មុន យ៉ាងមានប្រសិទ្ធិភាព

មុនគឺជាបញ្ហាដែលតែងតែ កើតឡើងនៅលើស្បែក ជាពិសេសស្បែករបស់យុវវ័យ មិនថាបុរសឬស្រ្តីនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញនឹងប្រាប់ថា អ្នកអាចកំចាត់បញ្ហានេះបាន ប្រសិនបើអ្នកចេះថែទាំស្បែកឲ្យបានល្អ។

មូលហេតុដែលនាំឲ្យកើតមុនៈ
វាកើតឡើងដោយសារតែ អ័រម៉ូនភេទនៅក្នុងរាងកាយ ជុំរុញឲ្យក្រពេញខ្លាញ់ ផលិតខ្លាញ់ចេញមកខ្លាំងពេក ហើយមិនអាចជំរុះកោសិកាស្បែក ដែលងាប់ៗចោលបាន។

មូលហេតុដែលធ្វើឲ្យស្បែកមានបញ្ហាគឺ ភាពតានតឹង ការមានរដូវ ការមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំឬបញ្ហាតំណពូជ។ ជាមួយគ្នានេះដែរ មានអ្នកមួយចំនួនជឿថា សូកូឡា និងដំឡូងបារាំងចៀន ជាមូលហេតុដែលនាំឲ្យកើតមុន។ ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការជឿបែបនេះមិនត្រឹមត្រូវនោះទេ។ ចំណែកឯបារី និងជាតិអាកុល វិញអាចធ្វើឲ្យស្បែកខូចតុល្យភាពបាន ព្រោះទាំងបារី និងជាតិអាកុលធ្វើឲ្យក្រពេញខ្លាញ់ធ្វើការបានកាន់តែច្រើនឡើង។ ជាមួយគ្នានេះដែរ មានការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា មនុស្សដែលមិនធ្លាប់កើតមុន តែប្រសិនបើពួកគេជកបារីពី១០ ទៅ២០ដើម នោះនឹងធ្វើឲ្យពួកគេកើតមុនជាក់ជាពុំខាន។

តើអ្នកគួរព្យាបាលមុនយ៉ាងដូចម្តេច?
ការព្យាបាលមុនសម្រាប់មនុស្សចាស់ ពួកគេគួរតែប្រើប្រាស់ផលិតផលណាដែរ ប្រឆាំងនឹងបាក់តេរី និងប្រើប្រាស់ផលិតផល ដែលផ្តល់ភាពសំណើមដល់ស្បែក។ ចំណែកឯផលិតផលព្យាបាលមុន ដែលមានអាស៊ីតអាល់ហ្វា អ៊ីដ្រុកស៊ីល អាចជួយកំចាត់កោសិកាចាស់ៗ របស់ស្បែកចោល។

ក្រៅពីនេះទៀត នៅមានផលិតផលជាច្រើនប្រភេទទៀត ដែលមានភាគផ្សំពីធម្មជាតិ ជាក់ស្តែងរួមមាន ផ្កាកិចហួយដែលជាជួយ ការពារស្បែកកុំឲ្យមានអាការៈក្រហាយ រមាស់ និងសណ្តែកដែលវាជួយ កាត់បន្ថយការផលិតខ្លាញ់ នឹងបញ្ហានៅលើស្បែកផ្សេងៗ។

Most Popular

To Top